ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Huawei បង្កើតការងារ បន្ថែមបង្កើនការ វិនិយោគ នៅទីផ្សារបរទេស

ចិន ៖ មន្ត្រីជាន់ខ្ពស់ របស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei នឹងបន្តបង្កើតការងារបន្ថែមទៀត នៅក្នុងប្រទេសដទៃទៀត តាមរយៈការវិនិយោគ និងការជួលរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លោកYan Lida ប្រធានក្រុមប្រឹក្សាភិបាល និងជាអនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា ក្រុមហ៊ុនចិន បាននឹងកំពុងវិនិយោគ នៅក្នុងប្រទេសជាច្រើន ដូចជាកាណាដាអស់រយៈពេលជាងមួយទសវត្សរ៍ ហើយបានជួយទ្រទ្រង់ សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការខិតខំការងារ របស់ខ្លួន ។ ក្រុមហ៊ុន Huawei ស្ថិតក្នុងចំណោម វិនិយោគិនសាជីវកម្មធំ ៗ ចំនួន ២០ នៅកាណាដា និងមានបុគ្គលិកជាង ១២០០ នាក់នៅទីនោះ ។ វាក៏បានជួយបង្កើតការងារ ដោយប្រយោលជាង ៥.០០០ នាក់ផងដែរ ។

លោកYan បានបន្តថា ក្រុមហ៊ុននឹងបន្តបង្កើនការវិនិយោគ និងការងារនៅក្នុងប្រទេស អាមេរិកខាងជើង ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចពិភាក្សាក្រុមមួយស្តីពី “ការវិនិយោគនៅកាណាដា” ដោយបានរៀបចំឡើង ក្នុងអំឡុងពេលវេទិកាធុរកិច្ចប្រចាំឆ្នាំ នៃកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចទូទៅ ប្រចាំឆ្នាំលើកទី ៤២ របស់ក្រុមប្រឹក្សា ធុរកិច្ចកាណាដា-ចិនធ្វើឡើងនៅទីក្រុងប៉េកាំង ។
ទោះយ៉ាងណាលោកយ៉ាន បានព្រមានពីហានិភ័យសក្តានុពល សម្រាប់ក្រុមហ៊ុនដែលវិនិយោគ នៅប្រទេសកាណាដានិង បាននិយាយថា ក្រុមហ៊ុនចិនត្រូវតែប្រកាន់យកនូវការការពារ=jy បានគ្រប់គ្រាន់ដោយសារតែបរិយាកាស អាជីវកម្មពិភពលោកដែលកំពុងប្រឈម ៕ដោយ៖លី ភីលីព

Most Popular

To Top