ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបន្តពិភាក្សា ជាមួយសម្ព័ន្ធមិត្តវិធី ដើម្បីរារាំងសមត្ថភាព មីស៊ីលរបស់ចិន

សេអ៊ូល៖ ប្រេសិតពិសេស សម្រាប់ការគ្រប់គ្រងអាវុធ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងបន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន រួមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ ស្តីពីវិធីដើម្បីរារាំង សមត្ថភាពមីស៊ីលរយៈចម្ងាយមធ្យម របស់ចិន ។

ការកត់សម្គាល់ របស់ លោក Marshall Billingslea ប្រេសិតប្រធានាធិបតី សម្រាប់ការគ្រប់គ្រងអាវុធ បានកើតឡើងប្រហែលពីរ សប្តាហ៍បន្ទាប់ពីលោកបានធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន សម្រាប់ការពិភាក្សា បែបនេះ។

លោកបានឲ្យដឹង នៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយមូលនិធិបេតិកភណ្ឌ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា “ យើងមានការប្រជុំល្អណាស់ ទាំងនៅទីក្រុងសេអ៊ូល និងតូក្យូ” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top