តូក្យូ៖ នាវាមុជទឹកថ្មីបំផុត របស់ប្រទេសជប៉ុន ត្រូវបានគេដាក់បង្ហាញ កាលពីថ្ងៃពុធនេះ នៅឯកន្លែងផលិតនាវាមួយ នៅភាគខាងលិចប្រទេសជប៉ុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សន្តិសុខ ដែនសមុទ្ររបស់ប្រទេស ចំពេលដែលប្រទេសចិន មានការអះអាងកាន់តែរឹងមាំឡើងនៅក្នុងតំបន់ ។
នាវាចម្បាំងទម្ងន់ ៣,០០០ តោនមានឈ្មោះថា Taigei ត្រូវបានសាងសង់ដោយក្រុមហ៊ុន Mitsubishi ហើយគ្រោងនឹងចូលបម្រើការនៅខែមីនា ឆ្នាំ២០២២ ក្លាយជានាវាទី២២ នៅក្នុងកងនាវាមុជទឹក របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ។
ក្រោមគោលការណ៍ណែនាំកម្មវិធីការពារជាតិឆ្នាំ ២០១០ ទីក្រុងតូក្យូ បានកំណត់គោលដៅបង្កើន ចំនួននាវាមុជទឹកពី ១៦ ដល់ ២២គ្រឿង ដោយបង្កើនសកម្មភាពរបស់ទីក្រុងប៉េកាំង នៅដែនទឹកក្បែរជប៉ុន ជាពិសេសជុំវិញប្រជុំកោះ ដែលគ្រប់គ្រងដោយជប៉ុនទាមទារដោយចិន នៅសមុទ្រចិនខាងកើត៕
ដោយ ឈូក បូរ៉ា