ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអាមេរិក ចុះកិច្ចព្រមព្រៀងជាមួក្រុមផលិតឳសថ Cytiva ដើម្បីផលិតវ៉ាក់សាំងការពារ ជំងឺកូវីដ១៩

ញ៉ូវយ៉ក៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងសេវាកម្មមនុស្សសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនវិទ្យាសាស្ត្រ Cytiva ដែលជាអង្គភាពមួយរបស់ Danaher Corp ដើម្បីបង្កើនការផលិតផលិតផលដែលចាំបាច់បំផុត ក្នុងការបង្កើតវ៉ាក់សាំងកូវីដ១៩ ។

ស្ថិតក្រោមកិច្ចព្រមព្រៀងគ្នានេះដែរ ក្រុមហ៊ុន Cytiva នឹងទទួលបានទឹកប្រាក់ប្រមាណ ៣១លានដុល្លារ ដើម្បីបង្កើនការផលិតវ៉ាក់សាំងដែលមានផលិតផលជាច្រើន ត្រូវប្រើប្រាស់ ក្នុងនោះរួមមាន ការបណ្តុះកោសិកា និងផ្នែករឹង ដូចជា ឧបករណ៍ផលិត កោសិកា ដើម្បីប្រើប្រាស់សម្រាប់បណ្តុះកោសិកា និងអង់ទីគ័រ ។

ទឹកប្រាក់ជាច្រើននេះ នឹងជួយដល់ក្រុមហ៊ុនក្នុងការបង្កើនសមត្ថភាពក្នុងការផលិត នៅរដ្ឋ Massachusetts និងរោងចក្រនៅរដ្ឋ Utah ។

ក្រសួងខាងលើបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់កាលបរិច្ឆេទដែលបានព្រមព្រៀងគ្នា ដើម្បីទូទាត់ប្រាក់លើសពី ១,១ពាន់លានដុល្លារ ដើម្បីទិញយកសឺរំាង ដបតូចៗ និងកញ្ចប់តូចៗ រួមទាំងបង្កើនការផលិតវ៉ាក់សាំងកូវីដ១៩ និងវិធីព្យាបាលរោគនៅសរហដ្ឋអាមេរិក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top