ព័ត៌មានអន្តរជាតិ

ចិនទាមទារ ឲ្យសារមន្ទីរបារាំងមួយ​​ បិទដំណើរតាំង ពិពណ៍ដែលបង្ហាញពីប្រវត្តិសាស្ត្រ ស្តេច Genghis Khan

បរទេស៖សារព័តមានបរទេសកាលពីថ្ងៃពុធ ម្សិលមិញបានចេញផ្សាយថាសារមន្ទីរបារាំងមួយបានពន្យាពេលការតាំងពិព័រណ៍មួយ របស់ខ្លួនដែលនិយាយអំពីអធិរាជម៉ុងហ្គោលី Genghis Khan ព្រមទាំងបានលើកឡើង ពីការជ្រៀតជ្រែករបស់រដ្ឋាភិបាលចិនដែលខ្លួនបានទទួលរងការចោទប្រកាន់ថា បានព្យាយាមសរសេរឡើងវិញ នូវប្រវត្តិសាស្ត្រ។

សារមន្ទីរប្រវត្តិសាស្រ្តដែលមានឈ្មោះថា Chateau des ducs de Bretagne នៅទីក្រុង Nantes ភាគខាងលិចបាននិយាយថាខ្លួននឹងដាក់បង្ហាញអំពី មេដឹកនាំសតវត្សរ៍ទី ១៣ ដែលវាធ្លាប់ត្រូវបានទន្ទឹងរង់ចាំការមកដល់ អស់រយៈពេលជាង ៣ ឆ្នាំមកហើយ។
សារមន្ទីរបានប្រកាសទៀតថា ការសម្រេចចិត្តបញ្ឈប់ដំណើរការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការទាមទារពីសំណាក់ រដ្ឋាភិបាលនៃប្រទេសចិនឲ្យមានការប្រើប្រាស់ពាក្យពេជឡើងវិញ ពាក់ព័ន្ធទៅនឹងពាក្យទាំងនេះដូចជា Genghis Khan, Empire និង Mongol ជាដើមនិងក៏ដូចជាការដកពាក្យទាំងនេះ ចេញផង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top