ព័ត៌មានអន្តរជាតិ

លោក ត្រាំ សន្យាព្យាបាលជំងឺកូវីដ១៩ ដល់ពលរដ្ឋអាមេរិកទាំងអស់ មិនគិតប្រាក់ និងថា បើបក្សប្រជាធិបតេយ្យឈ្នះឆ្នោត គឺអាចធ្វើឱ្យស្ថានភាព មេរោគឆ្លងកាន់តែអាក្រក់

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅរដ្ឋ Wisconsin ថា ប្រជាជនអាមេរិកទាំងអស់នឹងទទួលបានការព្យាបាលមេរោគកូវីដ១៩ ដែលគាត់បានទទួលដោយឥតគិតថ្លៃ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅឯយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទីក្រុង Janesville រដ្ឋ Wisconsin ថា «យើងនឹងបង្កើតអ្វីដែលខ្ញុំមានអាចរកបានសម្រាប់អ្នករាល់គ្នាដោយឥតគិតថ្លៃ។ អង្គបដិប្រាណខ្ញុំគិតថា អង្គបដិប្រាណគឺជារបស់ល្អបំផុត»។ លោកបានបន្ថែមថា « ការបោះឆ្នោតនេះគឺជាជំរើសមួយរវាងការងើបឡើងវិញដ៏អស្ចារ្យរបស់ Trump និងការធ្លាក់ទឹកចិត្តរបស់លោក ប៊ីដិន»។

នៅព្រឹកថ្ងៃនេះថ្លែងនៅឯការប្រមូលផ្តុំមួយផ្សេង ទៀតនៅ Muskegon រដ្ឋ Michigan លោក ត្រាំ បានព្រមានថា ប្រសិនបើជ័យជំនះធ្លាក់ ទៅលើអ្នកប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ គឺអាចធ្វើឱ្យស្ថានភាព មេរោគឆ្លងកាន់តែអាក្រក់នៅក្នុងរដ្ឋ Michigan ក៏ដូចជាសហរដ្ឋអាមេរិកទាំងមូល។

លោក Trump បាននិយាយដោយសង្កត់ធ្ងន់ថា «”អ្នកប្រជាធិបតេយ្យនឹងបញ្ចប់ការជាសះស្បើយរបស់យើងជាមួយនឹងការបិទប្រទេសដែលមិនមានលក្ខណៈច្បាស់លាស់ ដូចជាអភិបាលរដ្ឋរបស់អ្នកកំពុងធ្វើឥឡូវនេះ»៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top