ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះហ្វឹកហ្វឺន មួយគ្រឿងសំណាងល្អ ពីឡុតត្រឹមទទួលរងរបួស

បរទេស ៖ នៅថ្ងៃព្រហស្បត៍នេះ ការិយាល័យរបស់អភិបាល ក្រុងអ៊ីស្តង់ប៊ុល បានប្រកាសថាយន្ដហោះ សម្រាប់ធ្វើការហ្វឹកហាត់មួយគ្រឿង បានធ្លាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល
រដ្ឋធានីរបស់ប្រទេសតួកគី ប៉ុន្តែសំណាងល្អវាបណ្តាលឱ្យអ្នកបើកយន្តហោះម្នាក់ ទទួលត្រឹមរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ ពីសំណាក់ការិយាល័យ អភិបាលខេត្ត បាននិយាយថាយន្ដហោះ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍ឯកជន បានជួបបញ្ហាម៉ាស៊ីន បន្ទាប់ពីហោះចេញពីអាកាស យានដ្ឋាន Hezarfen Ahmet Celebi ។

សេចក្តីថ្លែងការណ៍ដដែល បាននិយាយទៀតថា ក្រោយជួបបញ្ហាម៉ាស៊ីនរួចមកវាបានធ្លាក់ ក្នុងកំឡុងពេលចុះចតជាបន្ទាន់ទៅកាន់ សង្កាត់មួយនៅជិតទៅនឹង ព្រលានយន្តហោះប៉ុន្តែ
អ្នកបើកយន្តហោះដែលជា និស្សិតកំពុងសិក្សាត្រូវ បានគេជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យ ដោយរថយន្តសង្គ្រោះបន្ទាន់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top