ព័ត៌មានអន្តរជាតិ

ក្រុមវេជ្ជបណ្ឌិត នៅឥណ្ឌាជិត ១០០នាក់ ទាមទារបើកប្រាក់ខែ ឱ្យទាន់ពេលវេលា

បរទេស៖ ក្នុងកំឡុងពេលមានរោគរាតត្បាត គ្រូពេទ្យមកពីជុំវិញពិភពលោក បានក្លាយជាវីរបុរសពិតប្រាកដ ដោយធ្វើការ ២៤ម៉ោងលើ២៤ម៉ោង រយៈពេលពេញមួយសប្តាហ៍ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន តាមដែលអាចធ្វើបាន ។ ទោះយ៉ាងណានៅប្រទេសឥណ្ឌា វេជ្ជបណ្ឌិតខ្លះបានជួបប្រទះ នឹងស្ថានភាពហិរញ្ញវត្ថុ ដ៏លំបាក ទោះបីធ្វើការច្រើនម៉ោង និងប្រឈមនឹងវីរុស ប្រចាំថ្ងៃក៏ដោយ។

យោងតាមសារព័ត៌មាន Sputnikចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិត និងគ្រូពេទ្យប្រហែលជា ១០០ នាក់ បានប្រមូលផ្តុំគ្នា នៅចំកណ្តាលរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា ឈ្មោះ Jantar Mantar ដើម្បីប្រមូលសំលេងរួមគ្នា ទាមទារអោយមានការបើកប្រាក់ខែ អោយពួកគេអោយ បានទាន់ពេលវេលា នៅពេលដែលជំងឺឆ្លងកូវីដ១៩ កំពុងតែកើតមាន ។

ក្រុមវេជ្ជបណ្ឌិតកំពុង ព្យាបាលអ្នកជម្ងឺ នៅតាមមន្ទីរពេទ្យក្រុងចំនួន ៣ ផ្សេងគ្នា គឺ មន្ទីរពេទ្យ Hindu Rao, Kasturba Gandhi និង មន្ទីរពេទ្យ Rajan Babu ប៉ុន្តែលើកចុងក្រោយពួកគេ បានទទួលប្រាក់ខែ របស់ពួកគេត្រឡប់មកវិញ ត្រឹមមិថុនាប៉ុណ្ណោះ។

ដោយដាក់របាំងមុខ និងកាន់ពាក្យស្លោក ដែលមានពាក្យពេចន៍ប្រឆាំង នឹងប្រព័ន្ធសាជីវកម្មក្រុងដេលី គ្រូពេទ្យបានលើកបដាផ្សេងៗ ដើម្បីទាមទារឱ្យគោរពសិទ្ធិរបស់ពួកគេ។

រយៈពេល ១៨ ថ្ងៃហើយចាប់តាំងពីវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យទាំងនេះបានចាប់ផ្តើមធ្វើការ តវ៉ាទាមទារប្រាក់ខែ របស់ពួកគេអោយបានទាន់ពេលវេលា៕

Most Popular

To Top