ក្លឹបយក្ស Barcelona ត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយនៅសប្តាហ៍នេះ បានសរសេរថា នឹងធ្វើការសុំចរចាសាជាថ្មី ដើម្បីពិនិត្យលទ្ធភាព ក្នុងការដោះដូរកីឡាករ ខ្សែការពារ Eric Garcia ពីក្លឹបអង់គ្លេស Man City នាខែមករាខាងមុខ ។
យោងតាមការបញ្ជាក់របស់ ESPN នៅថ្ងៃនេះបានបង្ហាញថា ជាក់ស្តែងកីឡាករខ្សែការពារអេស្បាញរូបនេះ ក៏មិនមានបំណងក្នុងការ បន្តរស់នៅជាមួយនឹង Man City ទៀតដោយកុងត្រាចាស់ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ហើយមិនត្រូវបានចរចា បន្តថ្មីនៅឡើយ។
គួរឲ្យដឹងដែរថា Barcelona បានព្យាយាមចរចាជាមួយនឹង Man City ម្តងហើយកាលពីរដូវក្តៅប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយមិន ត្រូវបានធ្វើឡើងឡើយ ៕
ប្រែសម្រួល៖ស៊ុនលី