សាហារ៉ា ៖ ក្រុមអ្នកវិទ្យាសាស្ត្ររាយការណ៍ថា ការវិភាគលើអាចម៍ផ្កាយ Martian ដែលត្រូវបានរកឃើញ នៅវាលខ្សាច់សាហារ៉ា បង្ហាញពីអត្ថិភាព នៃទឹកនៅលើភពព្រះអង្គារ ៤,៤ ពាន់លានឆ្នាំមុន នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
សមាសធាតុរ៉ែនៃម៉ាទីន អាចម៍ផ្កាយ NWA 7533 ត្រូវបានរកឃើញក្នុងឆ្នាំ២០១២ បង្ហាញពីសារធាតុ គីមីនៃការអុកស៊ីដកម្ម ដែលនឹងកើតឡើងនៅពេលទឹក បានបង្កើតឡើង។ អាចម៍ផ្កាយទម្ងន់៨៤ ក្រាម ត្រូវបានគេដាក់ឈ្មោះមួយ ផ្នែកបន្ទាប់ពីកន្លែងចុះចត របស់ខ្លួន នៅទ្វីបអាហ្រ្វិកខាងជើង គឺជាផ្នែកមួយនៃថ្ម សេឡេស្ទាលដែលបែកបាក់ នៅពេលចូលទៅ ក្នុងបរិយាកាសផែនដី ។
វាត្រូវបានគេស្គាល់យ៉ាងច្បាស់ ចំពោះអ្នកវិទ្យាសាស្ត្រនៅលើភពផែនដីថា មានទឹកនៅលើភពក្រហមយ៉ាង ហោចណាស់ ៣.៧ ពាន់លានឆ្នាំ ។ ប៉ុន្តែដោយពិចារណាលើ អាយុកាល NWA 7533 បានបង្កើតឡើងពីមុន និងសមាសធាតុរ៉ែ ត្រូវបានរកឃើញថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា មានវត្តមានទឹកដែលមាន អាយុកាល ៧០០,០០០ ឆ្នាំទៀតមុនការប៉ាន់ស្មាននេះ ។
ប្រសិនបើមានទឹកនៅលើភពព្រះអង្គារ លឿនជាងការគិតទៅទៀតនោះមានន័យថា ទឹកអាចជាអនុផលធម្មជាតិនៃដំណើរ ការខ្លះនៅដំណាក់កាលដំបូង នៃការបង្កើតភពផែនដី។ នេះអាចជួយឆ្លើយសំណួរថា តើទឹកមកពីណាដែលជាលទ្ធផលអាចជះឥទ្ធិពល ដល់ទ្រឹស្តីលើប្រភពដើមនៃជីវិតក្រៅភព ។ អ្នកវិទ្យាសាស្ត្របានបង្ហើបឲ្យដឹង កាលពីឆ្នាំ ២០១៣ ថា NWA 7533 មានអាយុ ៤,៤ លានឆ្នាំដែលធ្វើឲ្យវាក្លាយជាអាចម៍ផ្កាយម៉ាទីន ចំណាស់ជាងគេបំផុត ៕ ដោយ៖លី ភីលីព