ព័ត៌មានអន្តរជាតិ

ចំណងមិត្តភាព ជំនួញរវាងចិន និងអាមេរិក នឹងកាន់តែស៊ីជម្រៅខ្លាំងឡើង ដោយមិនចំពោះថា អ្នកណានឹងគ្រប់គ្រង សេតវិមានឡើយ

បរទេស ៖ ស្របពេលដែលពិភពលោក ទន្ទឹងរង់ចាំលទ្ធផល ប្រកបដោយអត្ថន័យ ពីការបោះឆ្នោតជ្រើសប្រធានាធិបតី អាមេរិកនោះ អ្នកវិនិយោគចិននានា ដែលគិតថាលោក ដូណាល់ ត្រាំ នឹងឈ្នះឆ្នោតជាថ្មីម្តងទៀតនោះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនសូហ្វហ្វែគ្រប់គ្រងចរាចរណ៍ដែនអាកាស ចុះបញ្ជីក្នុងទីក្រុងស៊ិនជិន មានការកើនឡើង នៅថ្ងៃពុធនេះ ។

អ្នកវិភាគនិងអ្នកវិនិយោគនានា តាមសេចក្តីរាយការណ៍ បានរំពឹងយ៉ាងខ្លាំងក្លា ចំពោះការឈ្នះរបស់លោក ត្រាំ ដែលបានបង្កសង្គ្រាមជំនួញជាមួយប្រទេសចិន នឹងចូលដល់ខែទី២៨ឆាប់ៗនេះនោះ ផ្តោតពិចារណាលើភាគហ៊ុនចិន ក្នុងរយៈពេលខ្លី ។

លោក Will Malcolm ជាប្រធានផ្នែកផលប័ត្រនៅក្រុមហ៊ុន Aviva Investors បានមានប្រសាសន៍ថា “ដោយសារតែលោក ត្រាំ ក្រុមហ៊ុនចិនមិនដឹងថា ការប៉ះពាល់បន្ទាប់នឹងមកពីទីណានោះទេ ហើយនោះធ្វើឲ្យវាពិបាកសម្រាប់ពួកគេ ធ្វើការសម្រេចចិត្តស្តីពីការបែងចែកដើមទុក”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top