ម្ចាស់ជើងឯកប្រេស៊ីល និង Copa Libertadoresគឺក្លឹប Flamengo បានតែងតាំងអតីតអ្នកចាំទីអន្តរជាតិ ប្រេស៊ីល Rogerio Ceni ធ្វើជាអ្នកចាត់ការ របស់ខ្លួនជាផ្លូវការហើយពោល គឺតែប៉ុន្មានម៉ោង បន្ទាប់ពីបណ្តេញលោក Domenec Torrent ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ ម្សិលមិញក្លឹប Flamengo បាននិយាយថាបុរសអាយុ ៤៧ ឆ្នាំរូបនេះបាន
យល់ព្រមលើកិច្ចសន្យា ដែលនឹងដំណើរការរហូតដល់ខែធ្នូឆ្នាំ ២០២១ បន្ទាប់ពីចាកចេញពីតួនាទី ជាគ្រូបង្វឹករបស់ក្លឹប Fortaleza ។
ការប្រកាសនេះបានកើតឡើង មិនដល់មួយថ្ងៃផងបន្ទាប់ពី Flamengo បានបញ្ចប់ភាពច្របូកច្របល់រយៈពេល ១៤ សប្តាហ៍ក្រោមការដឹកនាំ របស់លោក Torrent ជាមួយនឹងក្លឹប។
អតីតជំនួយការ របស់អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola រូបនេះ ក៏ធ្លាប់បានដឹកនាំ Flamengo ឈ្នះ ១៤
ដងស្មើ ៤ និងចាញ់ ៦ ។ ក្នុងការប្រកួតលីក ២ លើកចុងក្រោយរបស់គាត់ Flamengo ចាញ់ Atletico Mineiro ៤-០ និងចាញ់ Sao Paulo ៤-១ ៕
ប្រែសម្រួល៖ស៊ុនលី