រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានបង្ហាញស្ថិតិផ្លូវការឲ្យដឹងថា គិតត្រឹមថ្ងៃពុធ មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអ៊ីតាលី កើនឡើងលើសពី១លាននាក់ ។
មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រមាណ៣២.៩៦១នាក់ ត្រូវបានចុះ ក្នុងបញ្ជីប្រចាំថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបរបស់ប្រទេសកើនឡើងដល់១.០២៨.៤២៤នាក់ ។
ក្នុងចំណោមករណីថ្មីប្រចាំថ្ងៃ មានប្រមាណ ២៣.២៤៨នាក់ ត្រូវបានចុះក្នុងបញ្ជីនៃអ្នកឆ្លងជំងឺថ្មី និងសរុបតួលេខនៃអ្នកឆ្លងជំងឺនៅក្នុងប្រទេស ដូច្នេះធ្វើឲ្យកើ់នឡើ់ងដល់៦១៣.៣៥៨នាក់ ។
ក្រសួងសុខាភិបាលក៏បានបង្ហាញទិន្នន័យ អំពីអ្នកដែលបានជាសះស្បើយពីជំងឺបានកើនឡើងប្រចាំថ្ងៃចំនួន៩.០៩០នាក់ សរុបមានអ្នកជាសះស្បើយចំនួន៣៧២.១១៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន៦២៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប់កើនឡើងដល់៤២.៩៥៣នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា