ព័ត៌មានអន្តរជាតិ

ស្គាល់អត់? ច្បាប់រដ្ឋធម្មនុញ្ញ ដ៏ខ្លីបំផុតនៅលើលោក!

ម៉ូណាកូ ដែលជាប្រទេសតូច ជាងគេបំផុតទី២ ក្នុងពិភពលោក បន្ទាប់ពីទីក្រុងវ៉ាកង់ ។ ប្រទេសមួយនេះ បានក្លាយទៅជាប្រទេស ដែលមានការសរសេរចែងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងទំហំខ្លីបំផុត របស់ពិភពលោក បើប្រៀបធៀបទៅនឹង បណ្តាលប្រទេសដទៃទៀត។

នៅកំឡុងឆ្នាំ១៩៦២ នៅក្នុងសម័យ ព្រះអង្គម្ចាស់Prince Rainter ទី៣រដ្ឋាភិបាលរបស់ប្រទេសម៉ូណាកូ បានចាប់ផ្តើមធ្វើការលើការសរសេរច្បាប់រដ្ឋធម្មនុញ្ញ ដោយពេលនោះរដ្ឋធម្មនុញ្ញ របស់ប្រទេសបានធ្វើរួចរាល់ ដោយមានចំនួនពាក្យ តែប្រមាណជា៣៩១៤ពាក្យប៉ុណ្ណោះ។

បើទោះបីជាយ៉ាងក្តី ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានច្បាប់រដ្ឋធម្មនុញ្ញវែងជាងគេ លើលោកដោយប្រើប្រាស់ពាក្យ ប្រមាណទៅដល់១៤៦៣៨៥ពាក្យ ហើយវាត្រូវបានគេប្រើប្រាស់ជាផ្លូវការ ពីខែមករាឆ្នាំ១៩៥០ ក្រោយរយពេល៣ឆ្នាំ ដែលប្រទេសនេះបានទទួលឯករាជ្យ សេរីភាពពេញលេញពីប្រទេសអង់គ្លេសមកវិញ ក្នុងខែសីហាឆ្នាំ១៩៤៧៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top