ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចកូរ៉េខាងត្បូង ជួបនឹងភាព មិនបករាដកប្រជា ខណៈពិភពលោករាលដាល ជំងឺកូវីដ-១៩ជាថ្មី

សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃសុក្រនេះថាសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង  កំពុងស្ថិតនៅលើផ្លូវងើបឡើងវិញ ប៉ុន្តែវាប្រឈមនឹងភាពមិនប្រាកដប្រជា ដែលកំពុងកើតមានជាថ្មីចំពោះករណីឆ្លងជំងឺកូវីដ-១៩។

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថាការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងស្ថិតក្នុងដំណើរស្តារឡើងវិញ ហើយផលិតកម្មការប្រើប្រាស់ និងការវិនិយោគរបស់ប្រទេសនេះកំពុងមានភាពប្រសើរឡើង។

 នៅក្នុងរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ ដែលមានឈ្មោះថា“ សៀវភៅបៃតង” ក្រសួងបានឲ្យដឹងថា“ ខណៈពេលដែលវិស័យសេវាកម្ម និងទីផ្សារការងារត្រូវបានគេមើលឃើញថា សន្ទុះនៃការស្ទុះងើបឡើងវិញសេដ្ឋកិច្ចកូរ៉េ កំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដែលកំពុងបន្តកើតមាន”៕ដោយ ឈូក បូរ៉ា

Most Popular

To Top