ព័ត៌មានអន្តរជាតិ

Barcelona បរាជ័យក្នុងសុំចរចា កាត់ប្រាក់ខែ ជាមួយនឹងកីឡាករ

ជាលទ្ធផលគិតត្រឹមថ្ងៃពុធម្សិលមិញនេះ គឺមិនមានការព្រមព្រៀងគ្នា ណាមួយត្រូវបានធ្វើឡើងឡើយ សម្រាប់ក្លឹប Barcelona ជាមួយនឹងអ្នកតំណាង របស់កីឡាករ
ពាក់ព័ន្ធទៅនឹងសំណើ សុំការប្រាក់ខែ កីឡាករព្រមទាំងបុគ្គលិក ក្នុងអំឡុងពេលដែលក្លឹបកំពុង ជួបបញ្ហាហិរញ្ញវត្ថុដោយសារកូវីដ១៩។

កន្លងមក និងពេលបច្ចុប្បន្ន Barcelona បានប្រកាសហើយថា ខ្លួនបានខាតបង់ប្រាក់ ដល់ទៅ ៣០០លានអ៊ឺរ៉ូសម្រាប់រដូវកាល ២០២០-២០២១ ពីបញ្ហាកូវីដ១០ ដោយសារតែការ ប្រកួត ទាំងឡាយរបស់ខ្លួនគឺមិនមានអ្នកទស្សនា ចូលរួមការប្រកួតបាន នៅឡើយនោះ។

ក្លឹបក៏បាននិយាយដែរថា រដូវកាលនេះខ្លួនចាំ បាច់ត្រូវការកែប្រែប្រាក់ឈ្នួល សរុបទាំងកីឡាករ និងបុគ្គលិករហូតទៅដល់១៩១លានអ៊ឺរ៉ូ ដើម្បីអាចដោះស្រាយ បញ្ហាប្រឈមមុខ ជាបណ្តោះអាសន្នបាន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top