បរទេស ៖ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីជាការឆ្លើយតប ចំពោះគ្រាប់រ៉ុកកែតពីរគ្រាប់ ដែលបាញ់សំដៅទៅកណ្ដាល ប្រទេសអ៊ីស្រាអែលនោះ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើការវាយប្រហារ ទៅលើទីតាំងយោធា របស់ពួកហាម៉ាស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យកងកម្លាំង ការពារជាតិអ៊ីស្រាអែល បាននិយាយប្រាប់ថា យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រវាយប្រហារ របស់កងទ័ពជើងអាកាសអ៊ីស្រាអែល និងរថក្រោះកងកម្លាំងការពារជាតិអ៊ីស្រាអែល បានវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធក្រោមដី និងប៉ុស្តិ៍យោធា របស់ពួកភេរវកម្ម ហាម៉ាស់ ក្នុងតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយបន្ថែមទៀតថា “កងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងតែធ្វើការវាយតម្លៃស្ថានភាព ដែលកំពុងកើតមាន ហើយនឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ប្រឆំាងការប៉ុនប៉ងណាមួយធ្វើសកម្មភាពភេរវកម្ម មកលើពលរដ្ឋរបស់ប្រទេសអ៊ីស្រាអែល និងការរំលោភបំពាន អធិបតេយ្យភាពជាតិ”៕
ប្រែសម្រួល៖ប៉ាងកុង