បរទេស ៖ ប្រទេសហុងគ្រី និងប្រទេសប៉ូឡូញ តាមសេចក្តីរាយការណ៍ បានច្រានចោលកញ្ចប់ ថវិការយៈពេល៧ឆ្នាំ មានចំនួន២,១ពាន់ពាន់លានដុល្លារ របស់សហភាពអឺរ៉ុប និងផែនការធ្វើឲ្យប្រសើរឡើង វិញពីមេរោគកូរ៉ូណា ដែលជាផែនការដ៏ធំបំផុត របស់សហគមន៍អឺរ៉ុប ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងស្ថិតនៅក្នុង សភាពគ្រោះថ្នាក់ ។
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានលើកឡើងពីអ្វី ដែលលោកជឿថា គឺជាការឈោងហួសជ្រុល របស់សហភាពអឺរ៉ុប ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ នៅក្នុងលិខិតមួយ ផ្ញើឲ្យអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen និងលោក Charles Michel ជាប្រធានក្រុមទីប្រឹក្សាអឺរ៉ុប លោកនាយករដ្ឋមន្ត្រីហុងគ្រីបានថ្លែងថា ប្រទេសហុងគ្រីនឹងបោះឆ្នោតប្រឆាំងកញ្ចប់ថវិកានោះ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ប្រទេសប៉ូឡូញ និងប្រទេសហុងគ្រី បាននិងកំពុងតែប្រឈមមុខ នឹងទណ្ឌកម្មសហភាពអឺរ៉ុប សម្រាប់ការប៉ុនប៉ងធ្វើឡើង ដោយរដ្ឋាភិបាលទាំងពីរ ដើម្បីធ្វើឲ្យប៉ះពាល់ដល់ភាពឯករាជ្យ របស់ចៅក្រមក្នុងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង