ព័ត៌មានអន្តរជាតិ

ឃាតកម្ម បែបស្អប់ខ្ពើមនៅអាមេរិក កើនឡើងខ្លាំង នៅឆ្នាំ២០១៩កន្លងទៅ

បរទេស ៖ យោងតាមទិន្នន័យប្រចាំឆ្នាំ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យស៊ើបអង្កេត សហព័ន្ធឬហៅកាត់ថា FBI បាន ឲ្យដឹង ថាឃាតកម្មឧក្រិដ្ឋកម្ម បែបស្អប់ខ្ពើម
បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅសហរដ្ឋអាមេរិក កាលពីក្នុងឆ្នាំ ២០១៩ ។

ចំនួននៃឧក្រិដ្ឋកម្មបែបនេះ ជាទូទៅក៏ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាងមួយទស្សវត្សផងដែរ ហើយបើពិនិត្យតាម ទិន្នន័យនេះបានបង្ហាញថា ភាគច្រើននៃឧក្រិដ្ឋកម្ម
ទាំងនោះត្រូវបានបង្កឡើង ដោយសារភាពលំអៀងប្រឆាំង នឹងពូជសាសន៍ជនជាតិ ភាគតិចឬពូជពង្សជាដើម ។

គួរឲ្យដឹងដែរថា ទិន្នន័យដដែលក៏បានបង្ហាញដែរថា មនុស្សចំនួន ៥១ នាក់គឺជាជនរងគ្រោះ នៃអំពើឃាតកម្ម តាមបែបស្អប់ខ្ពើមក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹង ២៤ នាក់
ដែលត្រូវបានសម្លាប់កាលពីឆ្នាំ២០១៨៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top