ខ្សែប្រយុទ្ធ Antoine Griezmann បានអះអាងថា ខ្លួន នឹងមិនកាត់ម៉ូដសក់នេះចេញទេ បើទោះជាក្រុម Barcelona តម្រូវឱ្យកាត់ក៏ដោយ។
កីឡាករវ័យ២៩ឆ្នាំខាងលើនេះ បានទុកម៉ូដសក់វែងនេះ តាំងពីផ្លាស់មកលេងជាមួយក្រុម FC Barcelona មក ។ ខណៈដែលម៉ូដសក់វែងនេះ ត្រូវបានអ្នកគាំទ្រមើលឃើញថារូបគេលេងមិនសួវបានល្អសោះ មិនដូចកាលនៅសក់ខ្លីជាមួយក្រុម Atletico Madrid ឡើយ។ មានអ្នកគាំទ្រមួយចំនួនបានស្នើសុំឱ្យ Griezmann ប្ដូរម៉ូដសក់នេះចេញទៅ ដើម្បីនាំសំណាងមកវិញ។
យ៉ាងណាមិញ សាមីខ្លួនបានចេញមុខមកអះអាងថា៖ “ខ្ញុំនឹងទុកសក់វែងនេះរហូត ទោះជាពួកគេបានស្នើសុំខ្ញុំឱ្យកាត់ក៏ដោយ។ កូននិងប្រពន្ធរបស់ខ្ញុំ ចង់ទុកសក់វែងរបស់ខ្ញុំនេះ។ តាំងពីខ្ញុំមកដល់ Barcelona ខ្ញុំមិននិយាយច្រើនទេ ខ្ញុំគ្រាន់តែចង់បង្ហាញសមត្ថភាព នៅលើទីលានប៉ុណ្ណោះ”។
រំលឹកថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងខាងលើនេះ ទើបរកបាន២គ្រាប់ និងបញ្ជូនបាល់បាន១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត៨ប្រកួត នៅក្របខណ្ឌ la Liga នារដូវកាលនេះ៕
ដោយ ៖ sabay