សិល្បៈ និង កម្សាន្ត

Justin Bieber ជិះឡាន Rolls-Royce មានតែ ១គ្រឿងគត់លើលោក ជូនប្រពន្ធទៅហូបបាយល្ងាច

តារាចម្រៀងវ័យក្មេង Justin Bieber កំពុងតែមានសេចក្តីសុខខ្លាំងជាមួយនឹងភរិយា Hailey ហើយថ្មីៗ ពួកគេបានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីបង្ហាញខ្លួននៅទីក្រុង Santa Monica រដ្ឋ California ដើម្បីញ៉ាំអាហារពេលល្ងាច ជាមួយនឹងរថយន្ត Rolls-Royce អគ្គិសនីដ៏ប្លែក ដែលមានតែ ១គ្រឿងគត់លើពិភពលោក។

រថយន្ត Rolls-Royce អគ្គិសនីរបស់ Justin Bieber ខាងលើ ត្រូវបានកែច្នៃដោយក្រុមហ៊ុន West Coast Customs ដែលស្ថិតនៅរដ្ឋ California សហរដ្ឋអាមេរិក។

គួរឲ្យដឹងដែរថា តារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះ គឺជាអ្នកស្រលាញ់ចូលចិត្តរថយន្តម្នាក់ ដោយគេមានរថយន្តជាច្រើននៅក្នុងដៃ ក្នុងនោះរួមមានដូចជា Porsche, Lamborghini, Mercedes Benz, Audi, Cadillac និង Range Rover ជាដើម៕ ប្រភព៖ sabay

Most Popular

To Top