កីឡា

មាន​ដឹង​ទេ​ថា ឈ្មោះ​របស់​មេ​ក្លឹប​បុរីរម្យ​ ដាក់​តាម​ឈ្មោះ ​របស់​មេ​យោធា​ភូមា​មួយ​រូប

ប្រធាន​ក្លឹប​បុរីរម្យ​យូណាយធីត (Buriram United) លោក ណេវិន ឈីដឆប (Newin Chidchob) តាម​ពិត​ទៅ​យក​ឈ្មោះ ​តាម​មេដឹកនាំ​យោធា​ភូមា​មួយ​រូប​គឺ ឧត្ដមសេនីយ៍ ណេ វីន (Ne Win) ដែល​ឡើង​កាន់​ភូមា​ពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ១៩៨៨។

ឪពុក​របស់​លោក​គឺ លោក ឆៃ ឈីដឆប បាន​ដាក់​ឈ្មោះ​លោក​ តាម​មេដឹកនាំ​ភូមា​រូប​នោះ ដោយសារ​តែ​ការ​គោរព​សរសើរ​ ចំពោះ​ភាព​អង់អាច​ក្លាហាន​ របស់​ឧត្ដមសេនីយ៍​​រូប​នេះ។

សូម​ជម្រាប​ផង​ដែរ​ថា លោក ណេ វីន ភូមា​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ១៩៦២។ ក្នុង​សម័យ​របស់​លោក ភូមា​រស់​ក្នុង​ភាព​ឯកោ​និយម។ លោក​ចុះ​ពី​អំណាច​នៅ​ឆ្នាំ១៩៨៨ ដោយ​ការ​រដ្ឋប្រហារ ​ពី​សំណាក់​ឧត្ដមសេនីយ៍​មួយ​រូប ក្រោយ​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​ចំពោះ​បាតុកម្ម​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ១៩៨៨ ដែល​ដឹកនាំ​ដោយ​អ៊ុង សានស៊ូជី។

ចំណែក​ឯ​ណេវិន បុរីរម្យ​នេះ​វិញ ក៏​មិន​ធម្មតា​ដែរ ក្រៅ​ពី​ប្រធាន​ក្លឹប​បុរីរម្យ លោក​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់។ សព្វថ្ងៃ​លោក​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ នៃ​គណបក្ស​ភូមិចៃ​ថៃ ដែល​ជា​សម្ព័ន្ធ​មិត្ត​នឹង​រាជរដ្ឋាភិបាល​របស់​លោក​ ប្រាយុទ្ធ។ ​កាល​ពី​ជាង​ ២០ឆ្នាំ​មុន លោក​ធ្លាប់​ជា​ដៃ​ស្ដាំ​របស់​លោក​ថាក់ស៊ីន សិនវ័ត្រ អតីត​នាយករដ្ឋមន្ត្រី​ថៃ មុន​នឹង​បង្កើត​បក្ស​ភូមិចៃថៃ៕ ប្រភព៖ sabay

Most Popular

To Top