សេនហ្វ្រេនស៊ីស្កូ៖យោងតាមក្រុមហ៊ុន Counterpoint អ្នកផ្តល់ទិន្នន័យឧស្សាហកម្មបានឲ្យដឹងថាការលក់ទូរស័ព្ទ iPhone 12 mini របស់ក្រុមហ៊ុន Apple Inc នៅសហរដ្ឋអាមេរិកគឺមានត្រឹមតែ៥ភាគរយ នៃការលក់ទូរស័ព្ទថ្មីសរុបរបស់ខ្លួនអំឡុងឆមាសទីមួយនៃខែមករា នេះជាការបន្ថែមសញ្ញា នៃតម្រូវការស្ងាត់សម្រាប់ម៉ូដែលថ្មីដែលមានទំហំតូចជាងមុនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
អ្នកប្រើប្រាស់ស្មាតហ្វូនបានប្តូរ ទៅប្រើឧបករណ៍ធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ ពួកគេលេបត្របាក់មាតិ កាវីដេអូកាន់តែច្រើនឡើងៗ នៅលើបណ្តាញផ្សព្វផ្សាយសង្គមដ៏សម្បូរបែបដូចជា Facebook, Instagram, Tiktok និង Snapchat ។ អ្នកវិភាគ J. Mor. Morgan លោក William Yang បាននិយាយលើកំណត់សម្គាល់មួយកាលពីសប្តាហ៍មុនថា តម្រូវការខ្សោយសម្រាប់ទូរស័ព្ទ iPhone 12 និង 12 miniអាចនាំឲ្យApple បញ្ឈប់ការផលិតមីនីនៅត្រីមាសទី ២ ។
Yang បានបន្ថែមថា ការកែតម្រូវការលាយបញ្ចូលគ្នាផលិតផល ត្រូវបានរំពឹងទុកយ៉ាងល្អដោយវិនិយោគិនហើយមិនគួរឲ្យភ្ញាក់ផ្អើលទេ។ ក្រុមហ៊ុនAppleមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ក្រុមហ៊ុនបានដាក់ចេញនូវម៉ូដែល iPhone 12 មានទំហំតូចជាងកាលពីឆ្នាំមុនប៉ុន្តែតម្រូវការសម្រាប់ស្មាតហ្វូនតូច ជាងមុនហាក់ដូចជាខ្សោយជាងបើប្រៀបធៀបទៅនឹងទូរស័ព្ទ iPhone 12 Pros និង iPhone 11s ស៊េរីចាស់។
លោក Tom Kang អ្នកវិភាគប្រចាំក្រុមហ៊ុន Counterpoint បានមានប្រសាសន៍ថា នេះគឺស្របជាមួយនឹងអ្វីដែលយើងកំពុងមើលឃើញ នៅក្នុងទីផ្សារពិភពលោកមានអេក្រង់ក្រោម ៦,០ស្មើនឹង១០ ភាគរយនៃចំណែកនៃស្មាតហ្វូន ទាំងអស់បានលក់ចេញ។ Apple បានដឹកជញ្ជូនទូរស័ព្ទ iPhone 12 របស់ខ្លួនជាច្រើន សប្តាហ៍ក្រោយមកជាងធម្មតាកាលពីឆ្នាំមុន ប៉ុន្តែចំនួនម៉ូដែលថ្មី និងរូបរាងថ្មីបានឆ្លើយតបទៅនឹងតម្រូវការធ្វើឲ្យប្រសើរឡើងជាពិសេសនៅប្រទេសចិន។
កាលពីខែមុនក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាបានរាយការណ៍អំពីប្រាក់ចំណូលចំនួន ៦៥,៦០ ពាន់លានដុល្លារគិតជាត្រីមាស ទទួលបានពីអាជីវកម្ម iPhone របស់ខ្លួនដោយបានបំបែកឯតទគ្គកម្ម ដែលខ្លួនបានបង្កើតកាលពី ៣ ឆ្នាំមុន៕
ដោយ៖លី ភីលីព