ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និងកូរ៉េខាងត្បូង ថ្កោលទោស ការអះអាងកម្មសិទ្ធិជប៉ុន ជុំវិញកោះ Dokdo

បរទេស ៖ សាកលវិទ្យាល័យកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានថ្កោលទោសជប៉ុន សម្រាប់ការអះអាងកម្មសិទ្ធិលើដែន កោះមានជម្លោះមួយ ស្ថិតក្នុងសមុទ្រចិនខាងកើត ឬក៏ហៅថាសមុទ្រជប៉ុន ជាផ្នែកនៃទឹកដីជប៉ុន នៅថ្ងៃតែមួយ ដែលអ្នកនយោបាយជប៉ុន ប្រារព្ធធ្វើទិវា Takeshima Day ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃចន្ទម្សិលមិញនេះផងដែរ ប្រទេសកូរ៉េខាងត្បូង ក៏បានធ្វើការតវ៉ា ចំពោះគោលនយោបាយជប៉ុនផងដែរ ។

សាកលវិទ្យាល័យគីម អ៊ីលស៊ុង បាននិយាយនៅលើគេហទំព័រអនឡាញរបស់ខ្លួនថា មហិច្ឆតាជប៉ុនប្លន់យកដែនកោះ Dokdo ឆ្លុះបញ្ចាំងពីគោលនយោបាយកែប្រែសម័យថ្មី។
យោងតាមកាសែតជប៉ុន Sankei Shimbun នៅថ្ងៃចន្ទម្សិលមិញនេះ អភិបាលខេត្ត Shimane លោក Tatsuya Maruyama បានប្រារព្ធធ្វើពិធីមួយនៅទីក្រុង Matsue ដើម្បីប្រកាសថា កោះ Dokdo ជាផ្នែកនៃទឹកដីជប៉ុន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top