បរទេស ៖ ក្រុមហ៊ុនបណ្តាញ សង្គមយក្ស Twitter កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសថា ខ្លួនបានធ្វើការលប់ចោលគណនេយ្យ ប្រមាណជា៣៧៣ ចេញដោយនិយយាថា ពួកគេមានទំនាក់ទំនងជាមួយ នឹងប្រទេសរុស្សី អាមេណី និងប្រទេសអ៊ីរ៉ង់ផងដែរ ដែលវាផ្ទុយទៅនឹង គោលនយោបាយរបស់ខ្លួន ។
Twitter បានលំអិតទៀតថា គណនេយ្យប្រមាណជា២៣៨ ដែលត្រូវបានគេដឹងថា មានប្រតិបត្តិការចេញពីប្រទេស អ៊ីរ៉ង់ហើយបានធ្វើ សកម្មភាពដែលរំលោភបំពាន ទៅលើគោលការណ៍ជាច្រើន របស់ខ្លួនខណៈដែលគណនេយ្យ ប្រមាណជា១០០ទៀត ដែលមានប្រភពមកពីប្រទេសរុស្សី ឬមានទំនាក់ទំនងជាមួយនឹងរុស្សីដែលមាននិន្នាការប្រឆាំង ទៅនឹងអង្គការណាតូ និងកដូចជាអាមេរិក និងសហភាពអ៊ឺរ៉ុបផងដែរ។
ដោយឡែកគណនេយ្យ ប្រមាណជា៣៥ទៀត មានទំនាក់ទំនងជាមួយនឹងអាមេនី ដែលពួកគេត្រូវបានបង្កើតឡើង ក្នុងគោលបំណងធំធ្វើការប្រឆាំង សំដៅទៅនឹងប្រទេស Azerbaijan ៕
ប្រែសម្រួល៖ស៊ុនលី