បរទេស ៖ ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះ បានចេញផ្សាយថា ក្រុមហ៊ុនផលិតរថយន្ត Hyandai បានធ្វើការប្រកាសហៅ រថយន្តអគ្គិសនីប្រមាណជា៨២ ០០០គ្រឿង នៅទូទាំងពិភពលោកមកវិញ ដើម្បីយកមកប្តូរថ្មថ្មីជំនួសវិញ ពោលគឺនៅក្រោយដែលមានករណីឆេះថ្ម រថយន្តដល់ទៅ១៥ លើកកន្លងមកហើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការហៅត្រឡប់មកវិញលើកនេះ ត្រូវបានគេជឿជាក់ថា គឺជាការប្រកាសហៅ ដែលមានតម្លៃថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រប៉ុន្តែ Hyandai បាននិយាយថា និងចង្អុលបង្ហាញថា បញ្ហាតែមួយនៅពេលនេះ នឹងអាចបង្កផលវិបាក និងការចំណាយកាន់តែច្រើន និងធំជាងនេះជាមិនខាននាពេលអនាគត។
តាមការគណនាគេជឿជាក់ថា ការប្រមូលហៅយករថយន្តមកវិញ នៅពេលនេះគឺបានធ្វើ ឲ្យ Hyandai ចំណាយលុយរហូតទៅដល់ ១ទ្រីលានវ៉ុន លុយកូរ៉េឬប្រមាណជា៩០០លានដុល្លារ ឬប្រមាណជា១១០០០ដុល្លារ ក្នុងមួយគ្រឿង។
ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការផ្លាស់ប្តូរថ្មរថយន្តទាំងស្រុងនោះ គឺពិតជាកិច្ចការងារដែលត្រូវធ្វើការ ពិនិត្យឲ្យបានច្បាស់លាស់បំផុត ពីព្រោះថាទំហំនៃការងាររបស់ក្រុមការងារ គឺមានអត្រាប្រហាក់ប្រហែលទៅនឹងការផលិត រថយន្តមួយទាំងស្រុងឡើងវិញដែរ៕
ប្រែសម្រួល៖ស៊ុនលី