ចិន ៖ និស្សិតចិនចំណាយ ពេល៣៧០ថ្ងៃ នៅកន្លែងបិទជិត Lunar Palace 1 សម្រាប់ការដាំដុះចំណីអាហារ និងបង្កើតអុកស៊ីសែន ចេញពីវត្ថុធាតុដើម ដែលត្រូវបានកែច្នៃ ខណៈប្រទេសចិនត្រៀម សាងសង់ជម្រកស្រដៀងគ្នា នៅលើភពព្រះច័ន្ទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
របាយការណ៍ថ្មីមួយបានបង្ហាញថា មនុស្ស២ក្រុមបានរស់ នៅក្នុងបរិយាកាសបិទ ជិតហៅថា Yueg ong-1 ឬ Lunar Palace 1 អស់រយៈពេលសរុប ៣៧០ ថ្ងៃ ប៉ុន្តែក្រុមមួយអាចរស់ នៅបានដោយមិនចាំបាច់ប្រើសម្ភារៈ នៅខាងក្រៅហើយពួកគេ អាចនៅបានយូរ ។ អុកស៊ីសែន បានមកពីរុក្ខជាតិ និងបន្លែដាំនៅក្រោមអំពូល LED ហើយស្ទើរតែអ្វីៗផ្សេងទៀត ដែលពួកគេត្រូវការសម្រាប់ការ រស់រានមានជីវិត គឺមកពីការកែច្នៃឡើងវិញ ។
មេដឹកនាំគោលដៅនិយាយថា គ្រាន់តែ២ភាគរយនៃវត្ថុធាតុដើមរាប់បញ្ចូល ទាំងគ្រាប់ពូជ ក្រដាសបង្គន់ និងផលិតផលសម្អាត មានសុជីវធម៌ពីខាងក្រៅ។ គោលដៅនៃកម្មវិធី Lunar Palace ដើម្បីជួយប្រទេសចិនអភិវឌ្ឍទីធ្លា ដែលទ្រទ្រង់ខ្លួនឯង នៅលើភពព្រះច័ន្ទ យើងនឹងចាប់ផ្តើម នៅទសវត្សនេះ៕