នៅមុននេះបន្តិចផេកផ្លូវការរបស់ Miss Grand International បានប្រកាសពីករណីបវរកញ្ញា២រូបបាន ធ្វើតេស្តរកឃើញវិជ្ជមានជម្ងឺកូវីដ-19 នៅក្នុងប្រទេសថៃ។
តាមការប្រកាសរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand International បវរកញ្ញាដែលបានរកឃើញឆ្លងជម្ងឺកូវីដនេះ គឺ បវរកញ្ញាមកពីប្រទេស Nigeria និងបវរកញ្ញា Kenya។
កុំឡុកពេលបេក្ខនារី Miss Grand International តំណាងប្រទេសនានា បានមកជួបជុំគ្នាដើម្បីត្រៀមខ្លួនប្រកួតនៅក្នុងប្រទេសថៃ គេបានរកឃើញបវរកញ្ញា២រូបមានវិជ្ជមានកូវីដ-19។ បច្ចុប្បន្នបវរកញ្ញាតំណាងប្រទេសទាំងពីរ ត្រូវបានដាក់ដោយឡែកដើម្បីទប់ស្កាត់ មិនឱ្យឆ្លងដល់ពីបវរកញ្ញាប្រទេសផ្សេងទៀត។
បន្ថែមពីលើនេះ ពួកគេទាំងពីរ ត្រូវបានអ្នកក្រុមគ្រង Miss Grand International បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យ Piyavej ដើម្បីតាមដានបន្តហើយ។
រីឯខាងសណ្ឋាគារ ក៏បានបន្តចាត់វិធានការតឹងរឹង និងសម្អាតសណ្ឋាគារ រក្សាអនាម័យបានយ៉ាងខ្ចាប់ខ្ខួនតាមស្តង់ដារផងដែរ ដើម្បីធានាសុវិត្តភាពបេក្ខនារីផ្សេងទៀត៕ប្រភព៖ sabay