ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័ន ដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញ លំដាប់ថ្នាក់ពិភពលោក។ យើងនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយ ក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកតនេះ។
សិល្បៈករ សៀកយើង នឹងធ្វើការសម្តែង នៅលើឆាករយៈពេល ២៤ម៉ោង និង១នាទី ដើម្បីបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក ទី១០ ជូនដល់ប្រទេសកម្ពុជា លើផ្នែកសម្តែងសៀក ដែលមានរយៈពេលវែងជាងគេ។ ប្រជាជនកម្ពុជា អាចជួយគាំទ្រហ្វារបាន ដោយចូលរួមទស្សនា តាមប្រព័ន្ធអ៊ីនធឺណេត ឬអាចអញ្ជើញមកចូលរួម ទស្សនាដោយផ្ទាល់បាន ក្នុងតង់សម្តែងរបស់យើង នៅខេត្តបាត់ដំបង។
ការបំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោកនេះ រៀបចំឡើងដោយកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត ដើម្បីឱ្យអ្នកគ្រប់គ្នា ដឹងអំពីវិបត្តថវិកា ដែលហ្វារកំពុងជួបប្រទះ។
សែលកាត គឺជាក្រុមហ៊ុនទូរសព្ទ័ចល័ត ដ៏មានមោទនភាពរបស់ខ្មែរ បានសហការជាមួយសមាគមហ្វារ បង្កើនទេព្យកោសល ក្នុងការច្នៃប្រឌិត ដែលរំពឹងថាទទួលបាន ការចាប់អារម្មណ៍ពីប្រជាជនកម្ពុជា។
លោក អៀនវ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងាររបស់លោក បានប្តេជ្ញាចិត្ត ដើម្បីបង្កើនទេពកោសល្យខ្មែរវ័យក្មេង និងផ្តល់នូវវេទិកាសម្រាប់យុវជន ដើម្បីសម្រេចបាន នូវមហិច្ឆតារបស់ពួកគេ។ ហ្វារ គឺជាតំណាងវប្បធម៌មួយ របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាព ក្នុងការផ្តល់ការគាំទ្រ ដល់ភាពជាដៃគូនេះ ហើយទន្ទឹងរងចាំ ធ្វើការជាមួយ ពួកគេលើគម្រោងរួមគ្នា ផ្សេងទៀតនៅឆ្នាំនេះ។
កូវីដ១៩ បានកាត់ផ្តាច់ចំណូលរបស់ហ្វារ ពីការសម្តែងសិល្បៈសៀក ទាំងស្រុងក្នុងឆ្នាំ២០២០ ហើយការសម្តែងសៀក នៅទីក្រុងភ្នំពេញរបស់យើង នាពេលថ្មីៗនេះ ក៏ត្រូវបានបិទដោយសារតែ ការរាតត្បាតជំងឺកូវីត១៩ ដែលជាមូលហេតុធ្វើឱ្យ សាលារបស់យើងខ្វះថវិកា ចំនួន ២៥០.០០០ ដុល្លាអាមេរិច សម្រាប់ឆ្នាំ២០២១នេះ។
ការបាត់បង់ថវិកា ទាំងនេះ បានធ្វើឱ្យសមាគមហ្វារ ស្ថិតក្នុងស្ថានភាពអាសន្ន ដែលប្រឈមនឹងការផ្អាកកម្មវិធីអប់រំ និងការហាត់រៀនសិល្បៈផ្សេងៗទៀត ដែលអាចធ្វើឱ្យជីវិតប្រជាជនកម្ពុជា រាប់រយនាក់បាត់បង់ក្តីសង្ឃឹម។ សមាគមហ្វារ បានបញ្ឈប់កម្មវិធីមួយចំនួន និងកាត់បន្ថយប្រាក់ខែ ដោយស្ម័គ្រចិត្តពីបុគ្គលិក ដែលជាហេតុធ្វើឲ្យយើងពេលនេះ ចាប់ផ្តើមស្វែងរកគំនិតថ្មីៗ ដើម្បីគៀងគរថវិកា សម្រាប់គ្រាអាសន្ននាពេលខាងមុខ។ ការសម្ដែងសៀករយៈពេលវែង ជាងគេបំផុតនេះ ជាការផ្តួតផ្តើមថ្មីរបស់យើង ហើយក៏ត្រូវបានទទួលស្គាល់ ជាផ្លូវការដោយហ្គីនណេសដែរ។
សមាគមហ្វារ សូមអញ្ជើញប្រជាជនកម្ពុជាទាំងអស់ ដែលអាចមកទស្សនា ការសម្តែងសៀក នៅបាត់ដំបងនាថ្ងៃអាទិត្យខាងមុខនេះ ដើម្បីក្លាយជាទស្សនិកជនគាំទ្រដល់សិល្បកររបស់យើង។ យើងនឹងធ្វើការអនុវត្ត វិធានការពារការរាតត្បាតជំងឺកូវីដ១៩ យ៉ាងម៉ឹងម៉ាត់ ដោយតម្រូវអ្នកចូលរួមពាក់ម៉ាស និងរក្សាគម្លាតឱ្យបានត្រឹមត្រូវ។ ការបំបែក កំណត់ត្រាពិភពលោកនេះ តម្រូវឱ្យមានអ្នកទស្សនា យ៉ាងតិច៥០នាក់។ ហេតុនេះហើយអ្នកទស្សនាទាំងអស់ នឹងក្លាយទៅជាចំណែកមួយ នៃការបំបែកកំណត់ត្រាពិភពលោក ហើយនឹងទទួលបានប័ណ្ណសរសើរពីយើងផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ដើម្បីចូលរួមជាមួយយើង អ្នកអាចតាមដានគេហទំព័រ Facebook របស់យើងបាន។
សម្រាប់អ្នកដែលមិនអាច មកទស្សនាការសម្ដែងផ្ទាល់ នៅខេត្តបាត់ដំបងបាន អ្នកក៏អាចចូលរួមទស្សនា តាមរយៈប្រព័ន្ធអ៊ីនធឺណេតបានដែរ។ អ្នកអាចទស្សនា ២៤ម៉ោងបានដូចគ្នា នៅលើ
គណនី YouTube ឬអ្នកអាចចុះឈ្មោះចូលរួម កម្មវិធីគៀងគរថវិកា រយៈពេល១ម៉ោងដែលមានតំណនៅទីនេះ។
កម្មវិធីរៃអង្គាសថវិកា នឹងប្រព្រឹត្តឡើង នៅថ្ងៃអាទិត្យ ទី០៧ មីនា នាម៉ោង១០ព្រឹក នឹងម៉ោង ៨យប់ ម៉ោងក្នុងប្រទេសកម្ពុជា។ ដូច្នេះ អ្នកទាំងអស់គ្ នានឹងអាចទស្សនាផ្នែកមួយ នៃការសម្តែងសៀក ដែលផ្សាយចេញ ពីខេត្តបាត់ដំបង ហើយក៏អាចចូលរួម កម្មវិធីរៃអង្គាសថវិកា ដ៏សប្បាយរីករាយនេះ ជាមួយយើងដូចគ្នា។ ខាងក្រោមនេះ ជាបីជំហានងាយៗដែលអ្នកអាចចូលរួមជាមួយយើងបាន៖
ជំហានទី១៖ ចូលរួមចុះឈ្មោះនៅទីនេះ៖ www.bit.ly/pharegala21
ជំហានទី២៖ ចូលរួមជាមួយយើង នៅថ្ងៃទី០៧ មីនា តាមប្រព័ន្ធអ៊ីនធឺណេត។
ជំហានទី៣៖ អ្នកនឹងទទួលបានភាពរីករាយកំសាន្ដ ជាមួយការសម្តែងសៀក បំបែកកំណត់ត្រា ឯតទគ្គកម្មពិភពលោក និងការចូលរួមរៃអង្គាសថវិកា សម្រាប់សមាគមហ្វារ។
សម្រាប់លោកអ្នក ដែលចូលរួមកម្មវិធីរៃអង្គាសថវិកាអ៊នឡាញរបស់យើង នឹងមានឱកាសទស្សនា ផ្នែកខ្លះនៃការសម្តែងសៀក ព្រមទាំងបានដឹងបន្ថែម អំពីរឿងរ៉ាងដ៏អស្ចារ្យជាច្រើនទៀតរបស់សមាគមហ្វារ តាមរយៈវីដេអូ និងការសម្ភាសន៍ជាមួយ នឹងសិល្បៈករយើង។ អ្នកចូលរួម ក៏នឹងមានឱកាសទទួលរង្វាន់ ពីកម្មវិធីរៃអង្គាស ថវិកាអ៊នឡាញរបស់យើងផងដែរ។
«វាជាកម្មវិធីដ៏សំខាន់ខ្លាំងណាស់ ដែលជាប្រវត្តិសាស្ត្រ របស់សមាគមហ្វារ ក្នុងរយៈពេល២៧ឆ្នាំកន្លងមក» ប្រសាសន៍របស់លោក អូស្មាន ខាវ៉ាចា នាយកប្រតិបត្តិសមាគមហ្វារពន្លឺសិល្បៈ។ «ចំណុចសំខាន់ទី១ នោះគឺការបំបែក កំណត់ត្រាពិភពលោក ដែលនឹងធ្វើឱ្យសិល្បៈ នៃភាពច្នៃប្រឌិត និងវប្បធម៌របស់កម្ពុជា ទទួលបានភាពល្បីល្បាញពាសពេញ ពិភពលោក។ ចំណុចសំខាន់ទី២ យើងមានឱកាសរៃអង្គាស ថវិកាអ៊នឡាញ ដើម្បីជួយយើងឱ្យហែលឆ្លងផុត ពីការរងគ្រោះដោយកូវីដ១៩ និងបន្តផ្តល់ប្រព័ន្ធអប់រំ និងកម្មវិធីសិល្បៈ ដល់កុមារដែលងាយរងគ្រោះនៅកម្ពុជា។»
ប្រសិនជាសមាគមហ្វារ ទទួលបានជោគជ័យ ប្រទេសកម្ពុជា ក៏នឹងទទួលបានកំណត់ត្ រាពិភពលោកទី១០ ហើយជាកំណត់ត្រាថ្មី មួយទៀតរបស់កម្ពុជា។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅ កំណត់ត្រាដែលកម្ពុជា ទទួលបានរួមមាន ការត្បាញក្រម៉ាវែងបំផុត នំអន្សមធំបំផុត ស្តេចដែលមានតួនាទីច្រើនបំផុត អក្ខរក្រមវែងជាងគេបំផុត នៅលើពិភពលោក និងមួយទៀតដែលសំខាន់ជាងគេនោះ គឺជាសំណង់សាសនាធំជាងគេ នៅប្រាសាទអង្គរវត្ត។ ហ្គីណេស បានកំណត់គោលការណ៍ ណែនាំច្បាស់លាស់ សម្រាប់ការបំបែកកំណត់ត្រារួមមាន៖
១) ការសម្តែងត្រូវតែមានរយៈពេល ២៤ ម៉ោង និង១នាទី
២) អ្នកសម្ដែងទាំងអស់ ត្រូវតែមានស្តង់ដាវិជ្ជាជីវៈ និងត្រូវតែទទួលបានប្រាក់បៀរវត្តិ៍
៣) ការសម្តែងត្រូវតែផ្លាស់ប្តូរ និងមិនធ្វើម្តងទៀតដដែលៗ
៤) សាក្សីឯករាជ្យ ត្រូវតែមានវត្តមាន ក្នុងកម្មវិធីទាំងមូល និង
៥) ត្រូវមានទស្សនិកជន យ៉ាងហោចណាស់ចំនួន ៥០ នាក់ គ្រប់ពេលវេលា។
អ្នកចូលរួមអាចចុះឈ្មោះ បាននៅទីនេះ និងអាចស្វែងយល់ពត៌មាន បន្ថែមអំពីព្រឹត្តិការណ៍ នៅគេហទំព័រ @PHARE into the future on Facebook ឬនៅលើ ប្លក់ ឬតាមរយៈអ៊ីម៉ែលរបស់យើង gala@phareps.org
រូបភាពសម្រាប់ផ្សព្វផ្សាយបន្ដនៅទីនេះ!
វីដេអូអំពាវនាវនៅទីនេះ!
សម្រាប់ការស្នើរសុំផ្សេងៗសូមទាក់ទង៖
ម៉រហ្គានដារ៉ាស្ស
អ្នកសម្របសម្រួលផ្នែកទំនាក់ទំនង
+855 96 216 7224 | morgane.d@phareps.org