ព័ត៌មានអន្តរជាតិ

ចិន ដាក់ឲ្យដំណើរ លិខិតឆ្លងដែន បញ្ជាក់អំពីកូវីដ COVID-19 passport

បរទេស៖នៅថ្ងៃអង្គារនេះប្រទេសចិនបានធ្វើការប្រកាសដាក់ ឲ្យដំណើរការលិខិតបញ្ជាក់សុខភាពដែលនឹងត្រូវប្រើប្រាស់ សម្រាប់អ្នកធ្វើដំណើរក្នុងប្រទេស ដែលមានន័យថាចិនបាន
ក្លាយជាប្រទេសនាំមុខគេទៅលើអ្វីដែលគេហៅថា ជាលិខិតឆ្លងដែនកូវីដឬ COVID-19 passport។

លិខិតបញ្ជាក់បែបឌីជីថលនេះនឹងអាចបង្ហាញពីព័ត៌មាន ទាំងអស់របស់អ្នកប្រើប្រាស់អំពីការធ្វើតេស្តកូវីដនិងការចាក់វ៉ាក់សាំងផងដែរ ហើយកម្មវិធីនេះ គឺអាចទាញចេញពីបណ្តាញ
សង្គមយក្ស WeChat យកទៅប្រើប្រាស់ ចាប់ពីថ្ងៃចន្ទម្សិលមិញនេះ តទៅហើយ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ នៃក្រសួងការបរទេសចិនបានឲ្យថាលិខិតបញ្ជាក់នេះមិនត្រឹមតែនឹងអាច ជួយដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនោះទេ វាក៏នឹង
អាចជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ព្រំដែនអាចមានដំណើរការជាធម្មតាឡើងវិញផងដែរ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ លិខិតឆ្លងដែនកូវីដឬ COVID-19 passport បែបនេះគឺត្រូវបានប្រើប្រាស់តែនៅក្នុងប្រទេសចិន និងដោយពលរដ្ឋចិនប៉ុណ្ណោះហើយវាមិនទាន់ត្រូវបាន
គេកំណត់ថាគួរតែត្រូវប្រើប្រាស់ ជាចាំបាច់នៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top