បច្ចេកវិទ្យា

iPhone 12 Pro និង S21 Ultra តម្លៃសឹងស្មើ វីឡា ប្រណិត១ខ្នង ពាសដោយមាសសុទ្ធ

ដូច​ដែល​អ្នក​ទាំង​អស់​ធ្លាប់​បាន​ឮ​ហើយ​ឈ្មោះ​ក្រុមហ៊ុន Caviar គឺជា​ក្រុម​ហ៊ុន​ល្បីល្បាញមួយ​បណ្ដុំ​ដោយ​អ្នកជំនាញ​ខាង​ផលិត​សម្ភារៈ​លំដាប់ខ្ពស់ (Premium)។ Caviar តែងតែបង្ហាញពី​ iPhone Special Editions សឹង​តែគ្រប់​ម៉ូឌែលនិង​ក្រុមហ៊ុន​ធំៗ​ផ្សេង​ៗ​ទៀត​។

លើក​នេះ​ក៏​មិន​ខុស​ពី​សព្វ​មួយ​ដង​ដែរ Caviar បាន​បង្ហាញ​ពី​ស្មាតហ្វូនពីរគ្រឿងពាសដោយមាសសុទ្ធនោះ​គឺ iPhone 12 Pro និង Galaxy S21 Ultra របស់​ក្រុមហ៊ុន​ Samsung ។

ស្មាតហ្វូនកំពូលទាំងពីរខាងលើស្រោបដោយលោហៈធាតុដោយមាសសុទ្ធ ២៤ការ៉ាត់ ប្រមាណជា ១០០០ក្រាមធ្វើឱ្យវាក្លាយជាស្មាតហ្វូនលំដាប់អភិជនមាន​តម្លៃខ្ពស់ដល់ទៅ ១៦៩០០០ដុល្លារ។Galaxy S21 Ultra

ថ្វីត្បិតតែ iPhone 12 Pro និង Galaxy S21 Ultra ពាសដោយមាសទាំងពីរនេះទាក់ទាញខ្លាំងក៏ពិតមែន ប៉ុន្ដែមាសជាលោហៈទន់ជាងអាលុយមីញ៉ូម ឬអ៊ីណុក ដូចនេះវាងាយនឹងមានស្នាម ចំពោះការប្រើប្រចាំថ្ងៃទាមទារឱ្យអ្នកប្រើត្រូវ​យក​ចិត្ត​ទុកដាក់​ថ្នម​វាបន្តិច។

រំឮក​ផងដែរ​ថា Caviar ជាប្រ៊ែន(ម៉ាកយីហោ)របស់ប្រទេសរុស្ស៊ីដោយផ្តោត​សំខាន់​លើ​តែ​ ផលិត​គ្រឿងអលង្ការ ឬ accessories តម្រូវទៅនឹងអ្នកប្រើប្រាស់បែបអភិជន តម្លៃខ្ពស់ៗក្នុង​គោលបំណង​​លើក​មុខមាត់អតិថិជន​របស់ពួកគេបាន៕

ប្រភព៖ sabay

Most Popular

To Top