បច្ចេកវិទ្យា

Facebook អនុញ្ញាតឲ្យអ្នកបង្កើត មាតិកាលើវីដេអូ ក្នុងរយៈពេល មួយនាទី ដើម្បីរកប្រាក់ចំណូល និងទាក់ទាញ អ្នកប្រើពី Snapchat និង TikTok

អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយមង្គម Facebook ប្រហែលជាមិនត្រូវបានគេស្គាល់ពីកម្មវិធីសម្រាប់វីដេអូប្លែកៗដូចជាគូប្រកួតប្រជែង របស់ខ្លួន Snapchat និង TikTok នោះឡើយ ប៉ុន្តែនាពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តល់ជូនអ្នកបង្កើត មាតិកានូវឱកាសរកលុយពីការបង្កើតរបស់ពួកគេនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា អ្នកប្រើប្រាស់បែបនេះអាចដាក់ការផ្សាយពាណិជ្ជកម្មជាវីដេអូខ្លីៗដោយការធ្វើតេស្តិ៍ ដំបូងចាប់ផ្តើមជាមួយផ្ទាំងនៅក្នុង Facebook Stories ។ អ្នកច្នៃប្រឌិតអាចរកប្រាក់ចំណូល បានជាមួយវីដេអូខ្លីមួយនាទីដែលពីមុនត្រូវបានកំណត់ត្រឹមតែរយៈពេល៣នាទី និងសម្រាប់អ្នកប្រើប្រាស់ ដោយការអញ្ជើញប៉ុណ្ណោះ។

ទោះយ៉ាងណា Facebook ហាក់ដូចជាយឺតបន្តិចក៏ដោយ ចំពោះសេវាកម្មនេះ ខណៈគូប្រជែងរបស់ខ្លួនបានផ្តល់ជូនអ្នកបង្កើតមាតិកានៃប្រាក់ចំណូលនេះ សម្រាប់ពេលខ្លះ ហើយSnapchat បានចំណាយប្រាក់ជាង១លានដុល្លារក្នុងមួយថ្ងៃដល់ អ្នកច្នៃប្រឌិតដែលបង្កើតវីដេអូខ្លីលើលក្ខណៈពិសេសរបស់វាដែលមានឈ្មោះថា Snapchat Spotlight។

Facebook បានក្លាយជាប្រភពព័ត៌មានសម្រាប់ វីដេអូព័ត៌មា ននិងវីដៃអូមេរោគ ប៉ុន្តែកម្រត្រូវបានគេស្គាល់សម្រាប់មាតិកាដើម។ ទោះយ៉ាងណាការប្រកាសកាលពីពេលថ្មីៗនេះអាចគ្រប់គ្រាន់ដើម្បីទាក់ទាញតារាដែលមានវ័យចំណាស់មកប្រើប្រាស់ គេហទំព័រគ្រប់គ្រងដោយលោក Mark Zuckerberg សម្រាប់ចំណង់ចំណូល ចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ខណៈពេលដែលបង្កើនចំនួនអ្នកប្រើប្រាស់ Facebook ៕ដោយ៖លី ភីលីព

Most Popular

To Top