ព័ត៌មានអន្តរជាតិ

ជប៉ុន-អាមេរិក​ ពិភាក្សាគ្នា ដើម្បីរឹតបន្តឹងចំណងទំនាក់ទំនង ទ្វេភាគី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកនិងជប៉ុន បានបើកកិច្ចពិភាក្សាគ្នាមួយ នៅក្នុងទីក្រុងតូក្យូដើម្បីអាច អាចបង្កើនទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចូលរួមកិច្ចប្រជុំដែលត្រូវបានគេដាក់ឈ្មោះថា 2+2 ជាមួយនឹង រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ព្រមទាំងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានធ្វើឡើងនៅក្រោយកិច្ចប្រជុំនោះផងដែរក៏បានបញ្ជាក់ដែរថាភាគី បានយល់ព្រម គ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីហើយក៏បានបន្ត ទៅពិភាក្សាអំពី បញ្ហាលប់ចោលកម្មវិធីនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េផងដែរ។

គួរឲ្យដឹងដែរថាមន្ត្រីជាន់ខ្ពស់របស់ អាមេរិកទាំងពីររូប បានធ្វើដំណើរមកដល់ប្រទេសជប៉ុ កាលពី ថ្ងៃចន្ទម្សិលមិញនៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជា លើកដំបូងចាប់តាំងតែពីបាន ឡើងកាន់ តំណែងថ្មីហើយគ្រោងនឹង បន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងទៀតផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top