កីឡាការិនីគុនចម្រុះកាត់ថៃ-ជប៉ុន Rika Ishige ទើបតែបង្ហោះរូប៣សន្លឹក លើផេករបស់ខ្លួនបង្ហាញ រាងដ៏ស្រលូនលើវាខ្សាច់ ជាមួយឈុតប៊ីគីនី។
គេងថតលើកន្សែងពណ៌ស ស្ថិតលើកោះភូកេត Rika បានបង្ហាញស្នាមញញឹម អមជាមួយរាងគួរឲ្យទាក់ទង នៃឈុតប៊ីគីនីពណ៌លឿង។ រូប៣សន្លឹកនេះទទួលបានការ Like ដល់ទៅ ៦,៦K និងសរសើរជាច្រើនពីអ្នកគាំទ្រថា ស្អាត។
គិតទល់ពេលបច្ចុប្បន្ន Rika មានវ័យ៣១ឆ្នាំទៅហើយ និងជាកីឡាការិនីរបស់ស្ថាប័ន ONE Championship ។ នាងធ្លាប់ប្រកួតគុនចម្រុះនៅសង្វៀនធំមួយនេះចំនួន៩ប្រកួតមកហើយ ក្នុងនោះក៏ធ្លាប់ចាញ់ កីឡាការិនីជើងខ្លាំងកម្ពុជា នៅ ស្រីពៅ ម្ដងដែរកាលពីឆ្នាំ២០១៩ ៕ sabay