គ្រប់គ្នាប្រាកដជាមិន ធ្លាប់ឃើញឡើយ សម្រាប់ការប្រកួតគុនចម្រុះ ៣ vs ៣ ដែលមានកីឡាករដល់ទៅ៦នាក់នៅលើសង្វៀនតែមួយ។
រឿងនេះកើតមានពិត ក្នុងកម្មវិធី URCC របស់ហ្វីលីពីន ដោយកីឡាករម្ខាងៗមានគ្នា៣នាក់។ ក្នុងនោះដែរអាជ្ញាកណ្ដាលក៏មាន៣នាក់ដូចគ្នា។ លក្ខខណ្ឌនៃការប្រកួត ពួកគេចង់វាយជាមួយ នរណាក៏បានដែរ ទោះបីម្នាក់នោះកំពុងជាប់វាយជាមួយគេផ្សេងក៏ដោយ។ ប្រសិនបើកីឡាករណាម្នាក់ក្នុងក្រុមសុំចុះចាញ់ នោះក្រុមទាំងមូលត្រូវកាត់ សេចក្ដីឲ្យចាញ់តែម្ដង។
ក្នុងការប្រកូតក្រុមបង្គោលខៀវ ជាជនជាតិចិន ឯងខាងក្រហមជាជនជាតិហ្វីលីពីន។ បន្ទាប់ពីប្រកួតគ្នាអស់មួយសន្ទុះខាងចិនបានគោះដៃសុំចាញ់ ដូច្នេះខាងហ្វីលីពីនជាអ្នកទទួលបានជ័យជម្នះ អមជាមួយខ្សែក្រវាត់៕