ព័ត៌មានអន្តរជាតិ

ណាសា ៖ អាចម៍ផ្កាយ Apophis អាចមានគ្រោះថ្នាក់ដល់ផែនដី នាឆ្នាំ២០៦៨ បន្ទាប់ពីគណនាគន្លង របស់ផ្ទាំងថ្មទំហំប៉ុន អាណាចក្រសម្រាប់១០០ ឆ្នាំក្រោយ

អាមេរិក ៖ វត្ថុជិតផែនដីដែលត្រូវ បានគេគិតថានឹងវាយបំបែក ចូលក្នុងភពផែនដី របស់យើងនាឆ្នាំ ២០៦៨ ត្រូវបានគេចាត់ទុកថា លែងជាការគំរាមកំហែង យ៉ាងហោចណាស់ ១០០ ឆ្នាំខាងមុខទៀត បន្ទាប់ពីអង្គការវកាស អណាសាចេញសេចក្តីប្រកាស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អង្គការណាសាបានធ្វើសេចក្តី ប្រកាស នេះបន្ទាប់ពីអាចម៍ ផ្កាយ Apophis បានឆ្លងកាត់ដោយ ផែនដី កាលពីដើមខែនេះ ដែលអនុញ្ញាត ឲ្យទីភ្នាក់ងារអវកាសអាមេរិក ប៉ាន់ស្មានគន្លង របស់អវកាស ជុំវិញព្រះអាទិត្យ ។
អ្នកវិទ្យាសាស្ត្របានប្រើអង់តែន វិទ្យុប្រវែង៧០ម៉ែត្រ ដើម្បីតាមដានចលនារបស់ Apophis ដោយបង្ហាញថា ផលប៉ះពាល់ឆ្នាំ ២០៦៨ មិនស្ថិតក្នុងស្ថានភាព អាចកើតមានទៀតទេ ។
ទោះយ៉ាងណាអាចម៍ផ្កាយគ្រោង នឹងវិលត្រឡប់មកវិញ នៅឆ្នាំ ២០២៩ ប៉ុន្តែទិន្នន័យថ្មី បានព្យាករណ៍ថា វានឹងឆ្លង កាត់ចម្ងាយ ២០.០០០ ម៉ាយ (៣២១៨៦,៨៨គីឡូម៉ែត្រ) ពីផែនដីដែលនៅតែត្រូវបានគេនិយាយថា ជាចម្ងាយសុវត្ថិភាព ។ Apophis ត្រូវបានដាក់ឈ្មោះ តាមព្រះអេហ្ស៊ីបបុរាណនៃ chaose គឺមានទទឹងជាង ៣០៤,៨ម៉ែត្រ ហើយផលប៉ះពាល់អាចស្មើនឹង៨៨០ លានតោន នៃ trinitrotoluene (TNT) ដែលផ្ទុះក្នុងពេលតែមួយ ។

អាចម៍ផ្កាយនេះត្រូវបាន រកឃើញដំបូងនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០០៤ ដោយតារាវិទូនៅអង្គការឃ្លាំមើលជាតិ Kitt Peak ក្នុងរដ្ឋអារីហ្សូណា។ ចាប់តាំងពីពេលនោះមកអ្នក វិទ្យាសាស្ត្របានតាមដានរាល់ សកម្មភាពរបស់វានៅពេលវាវិល ជុំវិញព្រះអាទិត្យ ដែលវាបានបញ្ចប់តិច ជាងមួយឆ្នាំផែនដី នៅពេល Apophis បានពាសពេញផែនដី នៅថ្ងៃទី ៥ ខែមីនា អ្នកវិទ្យាសាស្ត្របាន ចុះទៅប្រមូលទិន្នន័យ ដើម្បីសិក្សាបន្ថែមទៀតអំពីផ្លូវរបស់វា ៕ដោយ៖លី ភីលីព

Most Popular

To Top