បច្ចេកវិទ្យា

យន្តហោះគ្មានមនុស្សបើក Global Hawk ទម្ងន់ ១៥តោន របស់អាមេរិក បង្ហាញខ្លួននជិតមូលដ្ឋានរុស្ស៊ី ក្នុងប្រទេសស៊ីរី

បរទេស៖ យន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក RQ-4B Global Hawk បានធ្វើការហោះឈ្លបយកការណ៍ ជាច្រើនម៉ោងនៅឯនាយឆ្នេរ ប្រទេសស៊ីរី ជាទីដែលមូលដ្ឋានកងទ័ពជើងទឹករុស្ស៊ីនៅ Tartus និងមូលដ្ឋានទ័ព អាកាស Hmeimim របស់រុស្ស៊ី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា យោងតាមទិន្នន័យត្រួតពិនិត្យពី PlaneRadar.ru ថា យន្តហោះគ្មាន មនុស្សបើកនេះ ហោះហើរជាច្រើនដង នៅជិតមូលដ្ឋានរុស្ស៊ី ហើយនៅពេលខ្លះបាន ហោះទៅជិតមូលដ្ឋានទាំងនោះ នៅចម្ងាយ ៣៥-៤៥ គីឡូម៉ែត្រ។

ទិន្នន័យបន្ថែមបានបង្ហាញពីយន្ដហោះ នៅតាមបណ្តោយឆ្នេរសមុទ្រអ៊ីស្រាអែល និងលីបង់ ពីកន្លែងដែលវាអាចមើលតាមបច្ចេកទេស នៅតំបន់ដាម៉ាសនៃប្រទេសស៊ីរី។

សូមជម្រាបថា យន្តហោះគ្មានមនុស្សបើកប្រភេទ Global Hawk នេះ ត្រូវបានរចនា ឡើងដើម្បីធ្វើការស៊ើបការណ៍ តាមអាកាសជាយុទ្ធសាស្ត្រនៅជម្រៅ ដ៏អស្ចារ្យលើទឹកដី សត្រូវអស់រយៈពេលជាយូរមកហើយ។

យន្តហោះគ្មានមនុស្សបើកនេះ មានទំងន់ហោះ ១៥ តោននិងស្លាបប្រហែល ៤០ ម៉ែត្រ និងអាចល្បាតបាន ៣០ ម៉ោងក្នុងរយៈកំពស់រហូតដល់ ១៨ ពាន់ម៉ែត្រ។

នៅពេលហោះហើរនៅកម្ពស់ខ្ពស់ វាអាចធ្វើការស្ទង់មើលតំបន់ធំ ៗ អនុវត្តការស៊ើប ការណ៍តាមគោលដៅ ដែលមានគុណភាពបង្ហាញខ្ពស់ និងបញ្ជូនព័ត៌មានស៊ើបការណ៍ ទៅបញ្ជាការតាមពេលវេលាជាក់ស្តែង៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top