ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល​ ២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ ជិត៤ពាន់នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា ប្រេស៊ីល ត្រូវបានគេរាយការណ៍ កាលពីថ្ងៃពុធថា មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ចំនួន៣.៨២៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់៣៤០.៧៧៦នាក់ ។

ក្រសួងបានឲ្យដឹងថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៩២.៦២៥នាក់ នៅក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើង ដល់១៣.១៩៣.២០៥នាក់ ។

នេះនាំឲ្យចំនួនអ្នកស្លាប់ប្រចាំថ្ងៃ នៅក្នុងប្រទេសប្រេស៊ីល គិតជាមធ្យម ក្នុងរយៈពេល០៧ថ្ងៃចុងក្រោយ នេះមានរហូតដល់២.៧៥២នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុត លើពិភពលោក ដែលក្នុងកំណត់ត្រាប្រចាំថ្ងៃ នៃអ្នកស្លាប់កាលពីថ្ងៃអង្គារ មានចំនួន៤.១៩៥នាក់ ។

សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋ រស់នៅច្រើនជាងគេបំផុត នៅក្នុងប្រទេសប្រេស៊ីល ហើយបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារវីរុស ដែលមានអ្នកឆ្លងជំងឺចំនួន២.៥៧៦.៣៦២នាក់ និងមានអ្នកស្លាប់ចំនួន៧៩.៤៤៣នាក់ ។

ទន្ទឹមនឹងនេះដែរ យ៉ាងហោចណាស់ តំបន់ចំនួន២១ បានរងគ្រោះធ្ងន់ធ្ងរ ដោយសារតែប្រព័ន្ធសុខាភិបាល របស់ពួកគេខ្សោយបំផុត ដោយសារខ្វះគ្រែដេក ជាពិសេស បន្ទាប់ពីវីរុសក្លាយពូជ បានរកឃើញនៅរដ្ឋ អាម៉ាហ្សូន ៕

Most Popular

To Top