ព័ត៌មានអន្តរជាតិ

EMA​ ៖ ករណីឈាមកក ពាក់ព័ន្ធ នឹងវ៉ាក់សាំងកូវីដ១៩របស់ AstraZeneca គឺមានផលប៉ះពាល់ កើតឡើងដោយកម្រ

ប្រ៊ុចស៊ែល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារឳសថអឺរ៉ុប ហៅកាត់ថា (EMA) បានបញ្ជាក់កាលពីថ្ងៃពុធថា ការកើតឡើង នៃការកកឈាមជាមួយ នឹងប្លាស្មាឈាមទាប គឺមានជាប់ទាក់ទងយ៉ាងខ្លាំង ជាមួយនឹងការ ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩របស់ AstraZeneca ប៉ុន្តែបានចុះបញ្ជីជាផលប៉ះពាល់ដ៏កម្របំផុត ។

នៅក្នុងការវាយតម្លៃចុងក្រោយ របស់ខ្លួន អ្នកជំនាញរបស់ទីភ្នាក់ងារ EMA បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការរួមបញ្ចូលគ្នានៃការកកឈាម និងប្លាស្មាឈាមទាប គឺកម្រណាស់ ហើយអត្ថប្រយោជន៍ទូទៅនៃវ៉ាក់សាំង ក្នុងការការការពារជំងឺកូវីដ១៩ ទៅលើហានិភ័យបង្កនូវផលប៉ះពាល់ ។

និយតករឳសថបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មិនមានកត្តាហានិភ័យ ជាក់លាក់ទេ រួមទាំងអាយុទោះបីជាករណីភាគច្រើន ត្រូវបានគេរាយការណ៍ថា បានកើតឡើងចំពោះស្ត្រីដែលមានអាយុក្រោម៦០ឆ្នាំ ក្នុងរយៈពេល០២សប្តាហ៍ នៃការចាក់វ៉ាក់សាំងក៏ដោយ ។

ការរកឃើញត្រូវបានចេញផ្សាយ បន្ទាប់ពីក្រុមឃ្លាំមើលបានវាយតម្លៃ លើមនុស្សជាង៨០ករណី ដែលបានវិវត្តទៅជាកំណកឈាម នៅក្នុងសរសៃឈាម និងសរសៃឈាម បន្ទាប់ពីមានអាការៈកន្ត្រាក់ ។ ១៨នាក់ ក្នុងចំណោមករណីទាំងនេះ បានបង្ហាញថា មានគ្រោះថ្នាក់ដល់អាយុជីវិត។

ទីភ្នាក់ងារនេះបានក្រើនរំលឹក ដល់អ្នកជំនាញផ្នែក សុខភាព និងប្រជាជនដែលបានទទួលវ៉ាក់សាំងនេះ ឱ្យនៅតែដឹងអំពីលទ្ធភាព នៃការកើតឡើងនៃផលប៉ះពាល់ ក្នុងរយៈពេល០២ សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ។

វ៉ាក់សាំងនេះបានបង្ហាញថា មានប្រសិទ្ធិភាពខ្ពស់ វាការពារជំងឺធ្ងន់ធ្ងរ និងអ្នកដែលចូលមន្ទីរពេទ្យ ហើយវាកំពុងជួយសង្គ្រោះជីវិតមនុស្ស ។ លោក Emer Cooke ប្រធាន EMA បានប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ ។

ប្រធានគណៈកម្មាធិការសុវត្ថិភាពរបស់ EMA គឺលោក Sabine Straus បាននិយាយថា ការស៊ើបអង្កេតមិនអាចកំណត់ពីមូលហេតុនៃការកកឈាមបានទេ ហើយការស៊ើបអង្កេតបន្ថែមទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិត AstraZeneca ត្រូវបានដាក់ឱ្យដំណើរការហើយ ។

គួរបញ្ជាក់ថា ការពិនិត្យបែបវិទ្យាសាស្ត្រនេះ បានកើតឡើង បន្ទាប់ពីបណ្តាប្រទេសនៅអ៊ឺរ៉ុប ជាច្រើនបានបញ្ឈប់ ឬពន្យារពេលការចាក់វ៉ាក់សាំងនេះ ដោយសារហានិភ័យដែលបានរាយការណ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top