ព័ត៌មានអន្តរជាតិ

Apple ចាប់ផ្តើមអនុវត្តការ ជូនដំណឹង អំពីសិទ្ធិឯកជន ធ្វើឲ្យ Facebook តូចចិត្ត

អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បាននិយាយថា ខ្លួននឹងចេញ សេចក្តីណែនាំ នៅសប្តាហ៍ខាងមុខនេះនូវការជូនដំណឹង អំពីសិទ្ធិឯកជនថ្មីមួយ ដែលនឹងធ្វើឲ្យអ្នកប្រើប្រាស់ រារាំងក្រុមហ៊ុន ជាច្រើន ដូចជា Facebook ពីការតាមដានសកម្មភាព របស់ពួកគេនៅលើកម្មវិធី និងគេហទំព័រផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ការអាប់ដេតត្រូវបញ្ចូល ទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5 សម្រាប់ កម្មវិធីទូរស័ព្ទ iPhone ដើម្បីទទួលបាន ការអនុញ្ញាត ពីម្ចាស់ឧបករណ៍មុនពេលប្រមូល ទិន្នន័យបន្ថែមនេះ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យ មានការរិះគន់យ៉ាងខ្លាំង ពី Facebook បានធ្វើឲ្យ Apple ខឹងនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាការលើកទឹកចិត្តអាចឲ្យអ្នកប្រើប្រាស់ជ្រើសរើសថា តើក្រុមហ៊ុនអាចប្រមូល ទិន្នន័យរបស់ពួកគេ ឬអត់។

លក្ខណៈពិសេស នៃការតាមដានតម្លាភាព កម្មវិធីរបស់ Apple (ATT) កំពុងចេញផ្សាយនៅពេលក្រុមហ៊ុន ផលិតទូរស័ព្ទ iPhone និង Facebook កំពុងស្ថិតក្នុងដំណើរ នៃការប៉ះទង្គិចជាបន្តបន្ទាប់ ។ បណ្តឹងតុលាការ និងការវិវឌ្ឍន៍ ផ្នែកបច្ចេកវិទ្យាមួយ ចំនួនកំពុងផ្តោតលើគំរូអាជីវកម្ម របស់ក្រុមហ៊ុនទាំង២ ប្រឆាំងគ្នា ហើយឧស្សាហកម្មបច្ចេកវិទ្យា នឹងត្រូវផ្លាស់ប្តូររូបភាព របស់អ្នកឈ្នះ ។

Facebook បានអះអាងថា លក្ខណៈពិសេសរបស់ ATT នឹងបង្កអន្តរាយដល់អ្នកបង្កើត កម្មវិធី និងអាជីវកម្មខ្នាតតូច ហើយវាជាវិធានការប្រឆាំង នឹងការប្រកួតប្រជែង ត្រូវបានរចនាឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់លក្ខណៈពិសេស នៃការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនរបស់ Apple ។
ក្រុមហ៊ុន Apple បានឆ្លើយតបដោយនិយាយថា ខ្លួនស្វាគមន៍ការ ផ្សាយពាណិជ្ជកម្មនៅក្នុងកម្មវិធី ហើយមិនហាមឃាត់ការតាមដានទេ គ្រាន់តែតម្រូវឲ្យកម្មវិធីនីមួយៗ ទទួលបានការយល់ព្រម ពីអ្នកប្រើប្រាស់ច្បាស់លាស់ ដើម្បីតាមដាន ឲ្យវាកាន់តែមានតម្លាភាព និងស្ថិតក្រោមការគ្រប់គ្រង របស់អ្នកប្រើប្រាស់ ៕ដោយ៖លី ភីលីព

Most Popular

To Top