បច្ចេកវិទ្យា

ក្រុមហ៊ុន អាគុយ រថយន្តអគ្គិសនី របស់កូរ៉េខាងត្បូង ដោះស្រាយជម្លោះ ពាណិជ្ជកម្ម

វ៉ាស៊ីនតោន ៖ មនុស្សម្នាក់ បាននិយាយ ដោយខ្លីអំពីបញ្ហានេះថា ក្រុមហ៊ុនផលិត អាគុយអគ្គិសនី របស់កូរ៉េខាងត្បួង ធំចំនួន២បានដោះស្រាយជម្លោះពាណិជ្ជកម្ម ដ៏យូរអង្វែង ដែលនឹងអនុញ្ញាតឲ្យម្នាក់ ក្នុងចំណោមពួកគេបន្តដំណើរ ទៅមុខទៀត ជាមួយនឹងផែនការផលិត អាគុយនៅ Georgia យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុនថាមពល LG Energy Solution និង SK Innovation បានឈានដល់ដំណោះស្រាយ ក្រោមការបញ្ចប់នូវតម្រូវការ សម្រាប់លោកប្រធានាធិបតី Joe Biden ជាអ្នកអន្តរាគមន៍ ក្នុងជម្លោះនេះ ។ បុគ្គលនោះសុំមិន បញ្ចេញឈ្មោះថា ដោយសារក្រុមហ៊ុន មិនទាន់បានប្រកាស អំពីដំណោះស្រាយ និងមិនមានព័ត៌មាន លម្អិតទេ ។

គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ សហរដ្ឋអាមេរិកបានសម្រេចចិត្ត កាលពីខែកុម្ភៈថា SK បានលាក់អាថ៌កំបាំងពាណិជ្ជកម្ម ចំនួន ២២ ពីក្រុមហ៊ុនLG Energyហើយថា SK គួរតែត្រូវបានហាមឃាត់មិន ឲ្យនាំចូលផលិត ឬលក់អាគុយនៅសហរដ្ឋអាមេរិក រយៈពេល ១០ ឆ្នាំ ។

ការសម្រេចចិត្តនេះអាចធ្វើឲ្យ Ford និង Volkswagen រអាក់រអួលសម្រាប់អាគុយ នៅពេលពួកគេទាំង២ដាក់ចេញនូវម៉ូដែល រថយន្តអគ្គិសនីបន្ថែម។ ក្រុមហ៊ុន SK មានកិច្ចសន្យាផលិតអាគុយ សម្រាប់រថយន្តភីកអាប់អគ្គិសនីFord F-150 និងអគ្គិសនីVolkswagen SUV ។
គណៈកម្មការនេះបាននិយាយថា ក្រុមហ៊ុនSKអាចផ្គត់ផ្គង់អាគុយដល់ក្រុមហ៊ុនFord Motor Coសម្រាប់រយៈពេល ៤ ឆ្នាំ និងដល់ក្រុមហ៊ុន Volkswagen AG រយៈពេល ២ ឆ្នាំ ។

សេចក្តីសម្រេចនេះបានធ្វើឲ្យអន្តរាយ ដល់រោងចក្រផលិតអាគុយ មានតម្លៃ ២,៦ ពាន់លានដុល្លារ អាមេរិក ដែលក្រុមហ៊ុន SK កំពុងសាងសង់ នៅក្នុងពាណិជ្ជកម្មរដ្ឋ Georgia ។ អ្នកនយោបាយបានអំពាវនាវ ឲ្យលោក Biden បដិសេធសេចក្តីសម្រេច របស់គណៈកម្មការ ដោយ៖លី ភីលីព

Most Popular

To Top