វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់ សហព័ន្ធបម្រុង បានមានប្រសាសន៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ទំនងជានឹងមានកំណើន លឿនបំផុត ក្នុងរយៈពេលជិត ៤ ទសវត្សរ៍នៅឆ្នាំនេះ ប៉ុន្តែអតិផរណា ក្នុងរយៈពេលខ្លី នឹងកើតឡើងជាមួយ នឹងការស្ទុះងើបឡើងវិញ មិនមែនជាបុព្វហេតុ ដែលគួរឲ្យព្រួយបារម្ភនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោកJohn Williams ប្រធាន Fed’s influential New York branch បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅតែត្រូវការមើលឃើញថា មានកំណើនការងារខ្លាំង ក្នុងរយៈពេលច្រើនខែ ដើម្បីទទួលបាននូវការ ងើបឡើងវិញ ពេញលេញ ។ ធនាគារកណ្តាល នឹងមិនប្រញាប់ក្នុងការផ្លាស់ប្តូរ គោលនយោបាយជំរុញ សេដ្ឋកិច្ចរបស់ខ្លួនឡើយ ។
GDP របស់សហរដ្ឋអាមេរិក នឹងកើនឡើងប្រហែល ៧ ភាគរយនៅឆ្នាំនេះដោយសារវាស្ទុះងើបឡើងវិញ ពីជំងឺរីករាលដាល នៃមេរោគ Covid-19 ។ លោក Williams បានហៅវាថា ការស្វាគមន៍ការរីកចម្រើន បន្ទាប់ពីរយៈពេលដ៏លំបាកបំផុត សម្រាប់ សេដ្ឋកិច្ចក្នុងការចងចាំ ។ ក្នុងសុន្ទរកថា ទៅកាន់សន្និសីទប្រចាំឆ្នាំស្តីពីស្ត្រីក្នុងគេហដ្ឋាន និងហិរញ្ញវត្ថុថា ខ្ញុំមាន សុទិដ្ឋិនិយមថា សេដ្ឋកិច្ចកំពុង ឈានទៅរកទិសដៅ ត្រឹមត្រូវយើងនៅតែមានផ្លូវ វែងឆ្ងាយទៀត ដើម្បីសម្រេចបាននូវការងើបឡើង វិញនៃសេដ្ឋកិច្ចរឹងមាំ និងពេញលេញ ។
លោកបានកោត សរសើរ ចំពោះគោល នយោបាយជំរុញ សេដ្ឋកិច្ចរបស់ធនាគារកណ្តាល រួមទាំងអត្រាការប្រាក់ជិតដល់សូន្យ ដោយមានឥទ្ធិពលវិជ្ជមានទៅលើសេដ្ឋកិច្ច ដែលធ្វើឲ្យជនជាតិអាមេរិកអាច ទិញផ្ទះនិងទំនិញ សំបុត្រធំ ៗ ។ លោកបន្ថែមថា តាមពិតជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុ ការគាំទ្រសារពើពន្ធយ៉ាងខ្លាំង និងការចាក់វ៉ាក់សាំង រីករាលដាល ខ្ញុំរំពឹងថាអត្រាកំណើន សេដ្ឋកិច្ចនៅឆ្នាំនេះ នឹងមានល្បឿន លឿនបំផុតយើងបានជួបប្រទះចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ មក ។
ប៉ុន្តែនៅពេលសកម្មភាព សេដ្ឋកិច្ច និងតម្រូវការអ្នកប្រើប្រាស់កើនឡើង បន្ទាប់ពីការបិទទ្វារអស់ជាច្រើន ខែតម្លៃថាមពល កើនឡើង និងការស្ទុះងើបឡើងវិញ ពីការធ្លាក់ចុះនៃជំងឺរាតត្បាតកំពុងជំរុញ ឲ្យតម្លៃឡើងខ្ពស់ដែលបង្ក ឲ្យមានការព្រួយបារម្ភ អំពីការកើនឡើងនៃអតិផរណា៕ដោយ៖លី ភីលីព
