Bale កីឡាករដែលកំពុង លេងខ្ចីជើងឲ្យក្លឹប Spurs នោះកាលពីយប់មិញ បានបង្ហាញទំរង់លេងយ៉ាងល្អបំផុតមួយ គិតចាប់តាំងតែពីឆ្នាំ២០១២ ជាពេលដែលគាត់ចាកចេញពី Spurs ទៅចូលរួមជាមួយនឹង Real Madrid ដើម្បីយកឈ្នះ Sheffield United ងាយៗ ក្នុងលទ្ធផល៤ទល់នឹង០ ។
គ្រូបង្វឹកបណ្តោះអាសន្ន របស់ Spurs លោក Ryan Mason នៅក្រោយចប់ការប្រកួត យប់មិញនេះបានបដិសេធ មិនទាន់ឆ្លើយតបទៅនឹងបញ្ហា នៃការចរចាគ្នា រវាងក្លឹបជាមួយ នឹងកីឡាករ Gareth Bale រូបនេះនៅឡើយ អំពីលទ្ធភាពបន្តកុងត្រា។
Bale យប់មិញនេះ អាចធ្វើបានទៅដល់៣គ្រាប់ម្នាក់ឯង គឺជាកំណត់ត្រាហ៊ែតទ្រីក លើកដំបូងដែលគាត់ បានខកខានធ្វើនៅ Premier League ជាយូរមកហើយគិតចាប់ តាំងតែពីឆ្នាំ២០១២មក ។
លោក Mason បានត្រឹមនិយាយថា ខ្ញុំគិតថា Bale អាចបន្តឬចាកចេញ គឺស្ថិតនៅក្នុងការសម្រេចចិត្តចុងក្រោយ នៃការពិភាក្សាគ្នា ជាមុនសិននិងបញ្ចប់ទៅ នៃរដូវកាលប៉ុន្តែអទិភាព របស់យើងនៅពេលនេះ គឺជាការប្រកួតបន្ទាប់ ៕
ប្រែសម្រួល៖ស៊ុនលី
