កីឡា

West Ham យកបាន៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ Burnley

ទោះបីជាអាចស៊ុត បានត្រឹមតែ៤ដង ចំគោលដៅប៉ុន្តែការខិតខំរបស់ West Ham តាមពីគ្រាប់បាល់ម្ចាសផ្ទះ បានធ្វើឲ្យខ្លួនអាចរកបាន៣ពិន្ទុ ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល២ទល់នឹង១។

ម្ចាស់ផ្ទះ Burnley អាចរកគ្រាប់បាល់មុន តែពីនាទីទី១៩ ដែលជាបាល់ពិន័យ១១ម៉ែត្រ មុនពេលដែល Antonio អាចរកគ្រាប់បាល់ តាមពីក្រោយវិញនៅ២នាទី ទីបន្ទាប់ហើយនិងដោយ Antonio ដដែលនៅនាទីទី២៩ ដែលជាគ្រាប់បាល់ជ័យជំនះ។

West Ham យកបាន៣ពិន្ទុឡើងទៅលេខរៀងទី៥ មាន៥៨ពិន្ទុដើម្បីបន្តក្តីសង្ឃឹមថា នឹងអាចលេងនៅ Champion Leaugeនារដូវកាលក្រោយ ខណៈដែលក្រុមលេខរៀងទី៤ តោខៀវ Chelsea មាន៦១ពិន្ទុនិង Leicester City នៅលេខរៀងទី៣
មាន៦៣ពិន្ទុ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top