ព័ត៌មានអន្តរជាតិ

ផ្កាយរណប Starship SN15របស់ SpaceX ផ្ទុះឡើងចម្ងាយ ៦ ម៉ាយល៍ ទៅលើមេឃមុនពេលត្រឡប់មកទ្រនំ ដោយសុវត្ថិភាព ដោយជោគជ័យ

អាមេរិក ៖ ក្រុមហ៊ុនអវកាសយក្ស អាមេរិក SpaceX បានដាក់ឲ្យដំណើរការ ដោយជោគជ័យ ហើយបានចុះចតគ្រាប់រ៉ុក្កែត ផ្កាយរណប ស៊េរីទី១៥ “Starship Serial Number 15” របស់ខ្លួន ដែលជាគំរូដើមតែមួយគត់ ដើម្បីអាចរួចផុតពីការសាកល្បងហោះហើរ កម្ពស់ខ្ពស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល ។

ក្រុមហ៊ុនដែលគ្រប់គ្រង ដោយលោក Elon Musk បានចាប់ផ្តើមដំណើរការ SN15 ប្រហែលម៉ោង ៦ និង ២៤ នាទីល្ងាច បន្ទាប់ពីការពន្យារពេល និងការរង់ចាំមួយថ្ងៃពីកន្លែង សាកល្បងរបស់ខ្លួននៅ Boca Chica រដ្ឋ Texas ។ SN15 បានបញ្ឆេះម៉ាស៊ីន Raptor ម៉ាស៊ីនដ៏ធំចំនួន ៣ របស់ខ្លួនបានបញ្ចេញផ្សែងពណ៌ស ចេញពីមូលដ្ឋាន មុនពេលភ្លើងបានឆាបឆេះ ដើម្បីបាញ់រ៉ុក្កែតទៅក្នុងអាកាស ។

គំរូដើមបានឡើងលើមេឃ រហូតដល់វាឈានដល់ចម្ងាយ ៦ ម៉ាយល៍ ហើយក៏ត្រឡប់មកផ្នែកខាងក្រោយ ដ៏សែនអាក្រក់ ដែលមានឈ្មោះថា ជាការធ្វើចលនាលើក្បាល ពោះដោយលោក Musk ។ លោក Musk បានសរសេរសារខ្លី បន្ទាប់ពីមោទនភាព និង ក្ដីអំណររបស់លោកថា ការចុះចតដោយសុវត្ថិភាព និងជោគជ័យនៅលើបន្ទះ ។

ការចុះចតប្រកប ដោយជោគជ័យ បាននាំមហាសេដ្ឋីមួយជំហាន ទៅជិតដើម្បីបំពេញ ក្តីសុបិន្តរបស់លោកក្នុងការបញ្ជូនមនុស្ស ទៅភពព្រះអង្គារ ។ SN15 គឺជាគំរូផ្កាយរណបដំបូង បង្អស់ មិនត្រូវបានឆាបឆេះ ជាបំណែក បន្ទាប់ពីការធ្វើតេស្តិ៍កម្ពស់ខ្ពស់ ទោះបីជាភ្លើង បានឆាបឆេះ នៅមូលដ្ឋាន បន្ទាប់ពីវាបានប៉ះទង្គិចក៏ដោយ ។ វិស្វករយានអវកាស SpaceX និង លោក John Insprucker បាន និយាយថា មិនធម្មតាទេជាមួយ នឹងឥន្ធនៈមេតាន ដែលយើង កំពុងដឹក ប៉ុន្តែអណ្តាតភ្លើងត្រូវ បានពន្លត់២ឬ៣នាទី ក្រោយមក ៕ដោយ៖លី ភីលីព

Most Popular

To Top