អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានបង្ហាញថា ខ្លួនបានច្រានចោល ឬលុបចោលកម្មវិធី ដែលមានគំនិត អាក្រក់ជាង ១ លានចេញពី App Store របស់ខ្លួនក្នុងឆ្នាំ ២០២០ ហើយបានបញ្ឈប់ ទឹកប្រាក់ជាង ១,៥ ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការក្លែងបន្លំ ដែលអាចកើតមាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកមួយនេះ បាននិយាយថា ការរួមបញ្ចូលគ្នា រវាងបច្ចេកវិទ្យា ទំនើប និងជំនាញមនុស្ស បានធ្វើឲ្យ អតិថិជន នៅតាមហាងអ៊ីនធើណេត មានសុវត្ថិភាព សម្រាប់ឆ្នាំនេះ ។ Apple ក៏បានធ្វើឲ្យអសកម្មគណនី អតិថិជន ២៤៤ លាន ដោយសារតែសកម្មភាពក្លែងបន្លំ និងរំលោភបំពាន ព្រមទំាងបានច្រានចោល ការបង្កើតគណនីចំនួន ៤២៤ លានផ្សេងទៀត សម្រាប់គំរូស្របជាមួយ សកម្មភាពក្លែងបន្លំ និងរំលោភបំពាន ។
សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីមានការបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងប្រឈមមុខ នឹងការតតាំង តាមផ្លូវច្បាប់ចំនួន ១,៥ ពាន់លានអឺរ៉ូ លើការចោទប្រកាន់ថា បានទិញលើសអតិថិជន អង់គ្លេសរាប់លាននាក់ សម្រាប់ កម្មវិធីនៅក្នុង App Store របស់ខ្លួន។ ក្រុមហ៊ុនបាននិយាយ នៃការបង្ហោះ តាមអ៊ីនធើណេតថា ការគំរាមគំហែង មានវត្តមានចាប់ តាំងពីថ្ងៃដំបូងដែល App Store បានបើកដំណើរការលើ iPhone ហើយពួកគេបានកើនឡើង ទាំងផ្នែកទ្រង់ទ្រាយ និងទំនើបនៅក្នុងឆ្នាំនេះ ។
ក្រុមហ៊ុន Apple ក៏បានពង្រីកកិច្ចប្រឹងប្រែង របស់ខ្លួនដើម្បីឆ្លើយតបនឹងការគំរាមកំហែង ទាំងនោះផងដែរ ដោយចាត់វិធានការ ឥតឈប់ឈរ ដើម្បីប្រឆាំងនឹងហានិភ័យ ទាំងនេះដល់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍ដូចគ្នា ។ ក្រុមហ៊ុន Apple បានបង្ហាញថា អ្នកអភិវឌ្ឍន៍ថ្មីជាង ១៨០,០០០ នាក់បានបង្កើតកម្មវិធីដំបូង របស់ពួកគេនៅលើ App Store កាលពីឆ្នាំមុនហើយ ឥឡូវនេះមានកម្មវិធីប្រហែល ១,៨ លានសម្រាប់ទិញ ៕