ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ខ្យល់ព្យុះ Sandy ធ្វើឲ្យខូចខាត ៨ពាន់លានដុល្លារ ទាក់ទងនឹងការឡើង កម្តៅរបស់មនុស្សបង្កើន កម្រិតទឹកសមុទ្រ នៅទីក្រុងញូវយ៉ក ៤អ៊ីញ ចាប់តាំងពីឆ្នាំ ១៩០០ មក

អាមេរិក៖ ព្យុះ Sandy បានបោកបក់នៅឆ្នេរភាគឥសាន សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១២ ដែលបណ្តាលឲ្យមាន ការបំផ្លិចបំផ្លាញ តាមការប៉ាន់ប្រមាណក្នុងចំនួនទឹកប្រាក់ ៦២,៧ ពាន់លានដុល្លារ ហើយការសិក្សាថ្មីមួយបង្ហាញថា ការខូច ខាត ១៣ ភាគរយ បណ្តាលមកពីការប្រែប្រួល អាកាសធាតុបង្កឡើង ដោយមនុស្ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ទឹកប្រាក់សរុបចំនួន ៨,១ ពាន់លានដុល្លារ ឥឡូវនេះត្រូវបានផ្សារភ្ជាប់ ទៅនឹងពិភពលោកដែលកំពុងក្តៅ ក៏ជាលទ្ធផល នៃកម្រិតទឹកសមុទ្រ កើនឡើង៤ អ៊ីញនៅជុំវិញតំបន់ ញូវយ៉ក ចាប់តាំងពីឆ្នាំ១៩០០ ។ នេះបានធ្វើឲ្យមានការកើនឡើង នៃព្យុះ Superstorm ដើម្បីធ្វើដំណើរឆ្ងាយ ពីដីគោកតាមរយៈ ញូវយ៉ក រដ្ឋNew Jersey និង Connecticut រងផ្តល់ប៉ះពាល់ដល់ផ្ទះចំនួន៣៦,០០០ និងប្រជាជន ៧១.០០០ នាក់បន្ថែមទៀត ។

លោក Philip Orton សាស្ត្រាចារ្យស្រាវជ្រាវនៅ Stevens និងជាសហអ្នកស្រាវជ្រាវ នៃការសិក្សានេះបាននិយាយថា ការសិក្សានេះជាលើកដំបូង ដើម្បីញែកឥទ្ធិពល នៃការកើនឡើង នៃកម្ពស់ទឹកសមុទ្រ របស់មនុស្ស ក្នុងពេលមានព្យុះនៅឆ្នេរសមុទ្រ និងដាក់សញ្ញាដុល្លារ ដើម្បីធ្វើឲ្យខូចខាតទឹកជំនន់បន្ថែម ។

ជាមួយនឹងទឹកជំនន់នៅតាមឆ្នេរ សមុទ្រកាន់តែជះឥទ្ធិពល ដល់សហគមន៍ និងបង្កការបំផ្លិចបំផ្លាញ រាលដាលដោយចង្អុលបង្ហាញ ចំនួនហិរញ្ញវត្ថុ និងជីវិតដែលរងផល ប៉ះពាល់ពីការប្រែប្រួល អាកាសធាតុសង្ឃឹមថា នឹងបន្ថែមភាពបន្ទាន់ដល់កិច្ចខិត ខំប្រឹងប្រែងរបស់យើង ក្នុងការកាត់បន្ថយវា។ ព្យុះ Sandy បានបោកបក់ លើឆ្នេរភាគឥសានកាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១២ ដោយនៃភ្លៀង ដល់មួយជើងក្នុង រយៈពេល ២ ថ្ងៃ និងបណ្តាល ឲ្យដាច់ចរន្តអគ្គិសនី សម្រាប់ប្រជាជនជាង ២០ លាននាក់ក្នុងរយៈពេលពីមួយថ្ងៃ ទៅច្រើនសប្តាហ៍ ។

ទំហំរបស់ព្យុះ Sandy បានរុញទឹកច្រើន ចូលក្នុងរដ្ឋ New Jersey និងទីក្រុងញូវយ៉ក ដោយទម្លាក់ព្រិល៣ហ្វីតនៅរដ្ឋ West Virginia និងបណ្តាលឲ្យមាន រលកកម្ពស់ ២០ ហ្វីតនៅលើបឹង Great Lakes ៕ ដោយ៖លី ភីលីព

Most Popular

To Top