ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី ៖ ឥទ្ធិពលអាមេរិក សំខាន់ណាស់ នៅក្នុងការបញ្ចៀស ការឈ្លានពាន របស់អ៊ីស្រាអែល ទៅលើហ្គាហ្សា

បរទេស ៖ កាលពីសប្តាហ៍មុន អ្នកនាំពាក្យកម្លាំងការពារ អ៊ីស្រាអែល (IDF) លោក Jonathan Conricus បានបញ្ជាក់ថា យោធាអ៊ីស្រាអែល មិនបានឆ្លងចូលទៅតំបន់ ហ្គាហ្សាស្ទ្រីបទេ នៅថ្ងៃទី ១៣ ឧសភាដោយកត់ សម្គាល់ថា កងកម្លាំងប្រដាប់អាវុធ បានបើកការវាយប្រហារ ទៅលើគោលដៅជាច្រើន នៅខាងក្នុងព័ទ្ធជុំវិញជំនួសវិញ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី អាមេរិក ចូ បៃដិន ជឿថា ការអន្តរាគមន៍របស់ខ្លួនភាគច្រើន នៅពីក្រោយឆាកបានជួយការពារការឈ្លានពាន នៅលើទឹកដីហ្គាហ្សាស្ទ្រីប ដោយយោធា អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Politico ដោយស្រង់ប្រភព ដែលមិនបញ្ចេញអត្តសញ្ញាណ ។

ប្រភពបានអះអាងថា មន្ត្រីអាមេរិកបានអំពាវនាវ ជាឯកជនដល់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក Benjamin Netanyahu និងជំនួយការរបស់លោកដើម្បី “បញ្ឈប់ការវាយប្រហារ” តាមអាកាសរបស់រដ្ឋជ្វីហ្វបច្ចុប្បន្ន ទៅលើគោលដៅ របស់ក្រុមហាម៉ាស នៅតំបន់ជុំវិញប៉ាឡេស្ទីន។

យោងតាមអ្នកនៅខាង ក្នុងគឺ “ អ៊ីស្រាអែល បានបង្ហាញខ្លួន ដោយឈានដល់ការ វាយលុកលើទឹកដីហ្គាហ្សា” ហើយ “ ឥទ្ធិពលរបស់អាមេរិក មានសារៈសំខាន់ ក្នុងការការពារប្រតិបត្តិការ នៅលើដី” ។

ពួកគេបានបន្ថែមទៀតថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបញ្ចៀស ការធ្វើសង្គ្រាមរវាងក្រុម ហាម៉ាស់ – អ៊ីស្រាអែល ដែលធ្លាប់កើតឡើង កាលពីឆ្នាំ ២០១៤ ដែលក្នុងនោះប្រជាជន ប៉ាឡេស្ទីន ជាង ២.០០០ នាក់និងអ៊ីស្រាអែល ៧០ នាក់ត្រូវបានសម្លាប់ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top