ព័ត៌មានអន្តរជាតិ

អូស្ត្រាលី រំពឹងទទួលបានថ្នាំ វ៉ាក់សាំងកូវីដ១៩ Pfizer ចំនួន២លានដូស ក្នុងមួយសប្ដាហ៍

បរទេស ៖ រដ្ឋមន្ត្រីសុខាភិបាល របស់ប្រទេសអូស្ត្រាលី លោក Greg Hunt នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Sydney Morning Herald (SMH) ថា ប្រទេសអូស្ត្រាលី រំពឹងថា នឹងទទួលបានថ្នាំ វ៉ាក់សាំងកូវីដ១៩ Pfizer ចំនួន២លានដូស ក្នុងមួយសប្ដាហ៍ ចាប់ពីខែតុលាទៅ ។

តាមសេចក្តីរាយការណ៍ ប្រទេសអូស្ត្រាលី នៅពេលថ្មីៗនេះ បានបញ្ជាទិញ ថ្នំាវ៉ាក់សាំងកូវីដ១៩ Pfizer ចំនួន៤០លានដូស ដែលទីក្រុងកង់បេរ៉ា មានបំណងចាក់ ជូនប្រជាពលរដ្ឋខ្លួន ដែលមានអាយុ ក្រោម៥០ឆ្នាំ ។

លោក Greg Hunt បាននិយាយប្រាប់កាសែត SMH ថា ការផ្គត់ផ្គង់ ពីក្រុមហ៊ុន Pfizer នឹងពន្លឿននៅខែក្រោយ ហើយផ្តល់ឲ្យប្រទេសអូស្ត្រាលី នូវការផ្គង់ផ្គង់ជាប់ចំនួន២លានដូស ក្នុងសប្ដាហ៍នីមួយៗ ចាប់ពីខែតុលាខាងមុខនេះ។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី បានរាយការណ៍កម្រិតឆ្លងជម្ងឺកូវីដ១៩ដ៏ទាប មានចំនួនក្រោម៣០.០០០ករណី និងស្លាប់ចំនួន៩១០នាក់។
បើទោះជាការជំរុញលើការចាក់សាំងវ៉ាក់សាំងជាតិ មិនសម្រេចតាមគោលដៅដំបូងក៏ដោយ ក៏មន្ត្រីអូស្ត្រាលី បានបង្កើនកម្មវិធីចាក់វ៉ាក់សាំង ដោយចាប់បានចំនួន១លានដូស ក្នុងរយៈពេល១៧ថ្ងៃចុងក្រោយនេះ៕

Most Popular

To Top