បុរសខ្វិនម្នាក់ បានក្លាយជាមនុស្សដំបូងគេ ដោយបានបញ្ចូល អេឡិចត្រូតនៅក្នុង Cortex នៃខួរក្បាលរបស់លោក ដែលធ្វើឲ្យលោក មានអារម្មណ៍ថា ដៃមនុស្សយន្ត របស់លោកជួយរៀបចំវត្ថុផ្សេងៗ បានច្រើនជាងការរំពឹងទុក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការបញ្ចូលអារម្មណ៍គឺ មានសារសំខាន់ណាស់ ក្នុងការស្វែងយល់ពីរបៀបកាន់វត្ថុ ឬប្រសិនបើវាមានគ្រោះថ្នាក់ នៃការរអិល ។សម្រាប់ការសាកល្បង លោក Copeland ត្រូវបានប្រគល់ភារកិច្ច ឲ្យជ្រើសរើសស៊ីឡាំងស្វ៊ែរ និងគូបហើយដាក់វា នៅលើប្រអប់ ។ មិនចាំបាច់តម្រូវឲ្យពឹងផ្អែក លើការមើលឃើញ នោះឡើយ លោក Nathan Copeland អាចបំពេញភារកិច្ច បានក្នុងរយៈពេលប្រហែល ពាក់កណ្តាលដែលវាធ្លាប់ធ្វើ ។
ជាមួយនឹងការរំញោចនៃ Cortex ញ្ញាណរបស់លោក ហើយលោក Copeland អាចយកកែវទឹកចាក់វាចូល ទៅក្នុងពែងមួយទៀត ហើយដាក់វាឲ្យនៅក្រោម ២៤ វិនាទី។ កាលឆ្នាំ ២០១៦ អ្នកជំនាញជីវឧស្ម័ន បានផ្តល់ការផ្សាំអេឡិចត្រូត ទាំងផ្នែកម៉ូទ័រ និងផ្នែកខួរក្បាល នៃខួរក្បាលរបស់លោកCopeland ដើម្បីផ្តល់ឲ្យលោកនូវភាពចល័ត មួយចំនួនតាមរយៈដៃយន្ត ។
Copeland អាចប្រើ ដៃមនុស្សយន្ត របស់លោក ដើម្បីចាប់ដៃរបស់អតីតប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា ។ អេឡិចត្រូតដែលបញ្ចូល ក្នុងខួរក្បាល របស់លោកស្ថិត ផ្នែកខាងលើនៃក្បាល របស់ Copeland ភ្ជាប់ទៅនឹងខ្សែកុំព្យូទ័រ ដោយបញ្ជូនព័ត៌មាន ៕ដោយ៖លី ភីលីព